នៅកូរ៉េខាងត្បូង អ្នកឆ្លងវីរុសកូរ៉ូណា COVID-19 កើនឡើងខ្លាំងរហូតដល់ជាង ៧០០នាក់ហើយ

90


កូរ៉េ៖ របាយការណ៍ចុងក្រោយនៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 បានកើនឡើង១៦១នាក់បន្ថែមទៀតគិតត្រឹមថ្ងៃច័ន្ទ ទី២៤នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសបានកើនឡើងរហូតដល់ ៧៦៣នាក់ ដែលចំនួននេះជាចំនួនខ្ពស់ជាងគេបំផុតក្រៅប្រទេសចិន។ របាយការណ៍បានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់មាន២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៧នាក់នៅទូទាំងប្រទេសកូរ៉េ។

Centres for Disease Control and Prevention (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អ្នកស្លាប់ទី៧ គឺជាបុរសវ័យ៦២ឆ្នាំ មកពីមន្ទីរពេទ្យ Cheongdo។

របាយការណ៍ចុងក្រោយបានបង្ហាញថា ចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក បានឡើងដល់ ៧៩ ១៦៣នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២ ៤៧១នាក់នៅទូទាំងពិភពលោក៕