គូស្នេហ៍ជាង២០០គូនៅហ្វីលីពីនត្រូវពាក់ម៉ាស់ ដើម្បីរៀបការ សូម្បីតែថើបគ្នាក៏ពាក់ម៉ាស់ដែរ ការពារខ្លួនពីជម្ងឺកូរ៉ូណា

73


វីលីពីន៖ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានរៀបចំកម្មពិធីមង្គលការទ្រង់ទ្រាយធំមួយដោយមានកូនក្រមុំនិងកូនកំលោះរាប់រយនាក់ ដែលត្រូវមកប្រារព្ធពិធីមង្គលការតាមបែបប្រពៃណីហ្វីលីពីនក្នុងពេល និងទីកន្លែងតែមួយ។ ពីធីមង្គលការទ្រង់ទ្រាយធំនេះត្រូវបានគេរាយការណ៍ថា មានកូនកំលោះនិងកូនក្រមុំសរុបចំនួន ២២០គូ រៀបចំឡើងនៅក្នុងទីក្រុង Bacolod ហើយជាវាជាកម្មវិធីរៀបការប្រចាំឆ្នាំ ដែលបានផ្គួចផ្ដើមរៀបចំឡើងដោយចៅហ្វាយក្រុងមួយនេះផ្ទាល់តែម្តង។

ចំណុចសំខាន់មួយដែលគួរឲ្យកត់សម្គាល់បំផុតពីកម្មពិធីមួយនេះគឺកូនក្រមុំនិងកូនកំលោះទាំងអស់ត្រូវតែពាក់ម៉ាស់ សូម្បីតែពេលថើបគ្នាក៏ត្រូវពាក់ម៉ាស់ដែរ ព្រោះគេខ្លាចមានករណីចម្លងមេរោគ Covid-19 ។ បើតាមអាជ្ញាធរប្រចាំក្រុង Bacolod ថែមទាំងបានបញ្ជាក់ទៀតថា មុនពេលរៀបការកូនក្រមុំកូនកុំលោះទាំងអស់ត្រូវពិនិត្យសុខភាព និងបង្ហាញពីព័ត៌មាននៃការធ្វើដំណើររបស់ពួកគេក្នុងរយៈ ១៤ថ្ងៃចុងក្រោយ ព្រោះគេចង់ធ្វើឲ្យប្រាកដថា ពួកគេពិតជាមិនបានឆ្លងមេរោគ Covid-19 នោះទេ មុនពេលមករៀបការនេះ។ សូមបញ្ជាក់ថា ហ្វីលីពីនមានអ្នកឆ្លងមេរោគ Covid-19 ចំនួន ៣ ករណីហើយក្នុងនោះមានករណីស្លាប់មួយផងដែរ៕

 

Khmernote