សម្តេចតេជោ ហ៊ុន សែន អោយយកសាលារៀនតាមខេត្តនីមួយៗ ធ្វើកន្លែងត្រៀមដាក់អ្នកជំងឺកូវីដ១៩

35


យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធអេឡិចត្រូនិក Telegram នៅក្នុង Group ប្រឆាំងកូវីដ១៩ បានឲ្យដឹងថា សម្តេចតេជោ បានពិភាក្សាជាឯកឧត្តម ម៉ម ប៊ុនហេង ដាក់ចេញវិធានការអោយសម្រេចប្រើប្រាស់សាលារៀននៅតាមខេត្តនីមួយៗ ដើម្បីរៀបចំត្រៀមជាកន្លែងដាក់អ្នកមានវិជ្ជមានកូវីដ១៩។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា អ្វីដែលត្រូវធ្វើជាបន្ទាន់ គឺត្រូវជ្រើសទីតាំងសាលារៀន ដែលកំពុងតែបិទណា១ ឬក៏២ តាមខេត្តនីមួយៗ ហើយរៀបចំប្រព័ន្ធទឹក និងភ្លើងចូលឲ្យដល់ជាបន្ទាន់ ដោយឲ្យតាមខេត្តនីមួយៗត្រូវយកចិត្តទុកដាក់។

សម្តេចបន្ថែមទៀតថា ត្រូវរៀបចំបន្ទប់ និងរៀបចំគ្រែ ហើយដាក់ដំណើរការតែម្តង និងត្រូវយកកំលាំងប៉ូលិស ទាហាន និងប៉េអឹម ដើម្បីជួយការងារនេះ ម៉្យាងទៀតការជ្រើសយកសាលា គឺត្រូវយកណាកន្លែង ដែលសមស្រប មិនមែនចេះតែដើរយកទេ ហើយវាមិនអាចរីករាលដាលទៅកន្លែងដ៏ទៃ៕