សហរដ្ឋអាមេរិកពេលនេះមានករណីកូវីដ១៩ លើសពី ៨០,០០០ករណី ដែលខ្ពស់ជាងប្រទេសណាទាំងអស់

43


យោងតាមទិន្នន័យដែលត្រូវបានប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins និងកាសែត New York Times បានឱ្យដឹងថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានចំនួនករណីឆ្លងវីរុស COVID-19 ខ្ពស់បំផុតនៅលើពិភពលោក។ វាបានកើនឡើងគួរឱ្យកត់សម្គាល់កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រទេសដែលមានប្រជាជន ៣៣០ លាននាក់មួយនេះ មានករណីអ្នកឆ្លងកើនលើសពីប្រទេសចិន និងអ៉ីតាលីទៅទៀត។

 

 

សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា សហរដ្ឋអាមេរិកពេលនេះមានតួលេខសរុប ៨២,៤០៤ ករណី ខណៈដែលកាសែត New York Times បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨១,៣២១នាក់ បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ។ យោងតាមការចុះផ្សាយរបស់ AFP បានឱ្យដឹងថា ប្រទេសអ៉ីតាលីនៅថ្ងៃព្រហស្បតិ៍នេះគឺមានករណីចំនួន ៨០,៥៨៩ និងប្រទេសចិនមានចំនួន ៨១,២៨៥នាក់ ពោលគឺអាមេរិកហក់ឡើងខ្ពស់ជាងប្រទេសឆ្លងខ្លាំងណាណាទាំងអស់៕

Khmernote