ប្រសើរណាស់! តែបៃតង អាចធ្វើឲ្យស្រកទម្ងន់បាន

196


តែ​បៃតង​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំងនឹង​បាក់តេរី និង​ការ​រលាក​ណាស់​។ តាំងពី​ព្យាបាល​បញ្ហា​ដង្ហើម​រហូតដល់​ការរំលាយ​ខ្លាញ់ ដើម្បី​បំបាត់​អាការ​ជំងឺ​បេះដូង តែ​បៃតង​អាចមាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​។ វា​ក៏​ជួយ​បន្ថយ​ភាព​ចាស់​បានដែរ​។ សារធាតុ​ជាច្រើន​ដែលមាន​ក្នុង​តែ​បៃតង នឹង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើន​សង្វាក់​នៃ​ការរំលាយ​អាហារ​។ បើសិនជា​អ្នក​ឆ្ងល់​ថា​តើ​ការ​ញ៉ាំ​តៃ​បៃតង អាចជួយ​សម្រក​ទម្ងន់​បាន​យ៉ាងដូចម្តេច​នោះ ខាងក្រោម​នេះ​គឺជា​អ្វីដែល​អ្នក​ចង់ដឹង​ហើយ​៖

— តែ​បៃតង​អាចជួយ​ដល់​ការ​សម្រក​ទម្ងន់​។ ការ​ញ៉ាំ​តែ​បៃតង​ក្តៅ ២​ទៅ​៣​ពែង អាចមាន​ប្រសិទ្ធភាព​ក្នុងការ​សម្រក​ទម្ងន់​ដែរ​

— ចូរ​ព្យាយាម​ញ៉ាំ​តែ​បៃតង​នៅពេល​ព្រឹក ៣០ ទៅ ៤០​នាទី​មុនពេល ឬ​ក្រោយ​ពេលបាយ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​ជួយផ្តល់​កម្លាំង​នៅពេល​ព្រឹក​។ ជាមួយគ្នានេះដែរ វា​ក៏​ជួយ​ការពារ​ភាព​ងងុយគេង​ថែម​ទៀតផង​។ អាស៊ីតអាមីណេ L-theanine អាច​ផ្តល់​ថាមពល​បាន​ពេញ​មួយថ្ងៃ និង​បង្ការ​ជាតិ​កាហ្វេ​អ៊ី​ន​កុំ​ឲ្យ​ធ្វើការ​ខ្លាំង​បាន​។​

— អ្នក​ក៏​អាច​ញ៉ាំ​តែ​បៃតង​មុនពេល​ហាត់ប្រាណ​បានដែរ​

— អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​បន្ថែម ខណៈពេល​កំពុងតែ​ញ៉ាំ​តែ​បៃតង​។ ចូរ​ដាំទឹក​ឲ្យ​ពុះ និង​ប្រាកដថា អ្នក​ចាក់ទឹក​នៅលើ​តែ​សប់​ក្រោយពេល​ទុក​ទឹក ដែល​ដាំ​ពុះ​នោះ​ចោល ១០​នាទី​សិន​។ ក្រោយមក អ្នក​គួរ​ទែ​ញ៉ាំ​ចាំតែ​បាន​នៅ​រយៈពេល​មួយ​នាទី​ក្រោយ​ហើយ​

— តែ​បៃតង​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​បើសិនជា​អ្នក​ញ៉ាំ​តែ​បៃតង ដើម្បី​សម្រក​ទម្ងន់ តែ​បៃតង​សុទ្ធ ឬ​តែ​បៃតង​កៃ​ច្នៃ​តិចតួច ទំនង​ជាមាន​ជីវជាតិ​ច្រើនជាង​តែ​បៃតង​ផ្សេង​ពីនេះ​

— ថ្វីបើ​តែ​បៃតង​ល្អ​ចំពោះ​សុខភាព​មែន​ក៏ដោយ តែ​អ្នក​ត្រូវតែ​ពិនិត្យ​ផង ខណៈ​ពពេល​ដែល​ការ​ញ៉ាំ វា​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន សម្រាប់​អ្នកជំងឺ​បេះដូង ឬ​បញ្ហា​សម្ពាធ​ឈាម​

— ក្រៅពី​សម្រក​ទម្ងន់ វា​ក៏​ជា​ទាក់ទង​នឹង​ការដោះស្រាយ​បញ្ហា​ផ្សេងទៀត​ដែរ​។ វា​ត្រូវបាន​គេ​អះអាងថា មាន​ប្រយោជន៍​ក្នុងការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២

— តែ​បៃតង​ក៏​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ស្រស់ស្អាត​បានដែរ​។ នេះ​ដោយសារតែ​វា​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង នឹង​ការ​រលាក និង បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​។ វា​ក៏​ជួយ​ដល់​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា កើតមុន ស្បែក​ជ្រីវជ្រួញ ស្នាម​ខ្មៅៗ​នៅក្រោម​ភ្នែក​៕