មូលហេតុ​ធំៗ ៣​នាំឲ្យ​មាន​ដំបៅ​ ឬពង​បែក​ក្នុង​មាត់

539


(សុខភាព)៖ ដំបៅក្នុងមាត់ ឬពងបែកក្នុងមាត់ច្រើនតែជាទៅវិញ ដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែករណីដែលវាមានរយៈពេលយូរជាងនេះ វាគួរតែដល់ពេលដែលត្រូវឲ្យពេទ្យពិនិត្យហើយ។

មូលហេតុនៃការកើតជាដំបៅ ឬពងបែកក្នុងមាត់បែបនេះមានដូចជា៖

១ មានការបង្ករោគដោយវីរុស បាក់តេរី ឬផ្សិត
២ កំពុងតែមានការរលាកដោយសារតែប្រភពជាច្រើនដូចជា ដែកពុតធ្មេញដែលរលុង ឬធូរ ធ្មេញដាក់មិនបានត្រឹមត្រូវ ឬមានការមុតគែមធ្មេញដែលបាក់ ឬបែក
៣ កំពុងតែមានជំងឺណាមួយដែលធ្វើឲ្យកើតជាពងបែកក្នុងមាត់ ជាប្រភេទផលរំខានរបស់វា៕