ប្រទេសសឹង្ហបុរីតាំងបង្ហាញមនុស្សយន្ត ដើម្បីអនុវត្តនូវការស្ថិតចម្ងាយសុវត្ថិភាព ក្នុងចំណោមអ្នកទៅលេងឧទ្យាន

221


(សឹង្ហបុរី)៖  នៅថ្ងៃសុក្រកន្លងទៅ ប្រទេសសឹង្ហបុរីបានដាក់បង្ហាញមនុស្សយន្ត មានរាងដូចសត្វជើងបួន ដើម្បីក្រើនរំលឹកដល់អ្នកធ្វើដំណើរតាមឧទ្យាន ដើម្បីរក្សាការឃ្លាតឆ្ងាយពីសង្គម។ នេះយោងតាមការចេញផ្សាយដោយ CGTN ។

មនុស្សយន្តនេះត្រូវបានគេដាក់ពង្រាយ ដើម្បីកាត់បន្ថយកម្លាំងមនុស្ស ដែលត្រូវការសម្រាប់ការល្បាតនៅតាមសួនច្បារ និងកាត់បន្ថយការទាក់ទងក្នុងចំណោមបុគ្គលិក។ សម្រាប់ពេលនេះ វាត្រូវបានគ្រប់គ្រងពីចម្ងាយ ប៉ុន្តែអ្នកអភិវឌ្ឍន៍របស់ខ្លួនសង្ឃឹមថា វានឹងទទួលបានស្វ័យភាពពេញលេញនាពេលអនាគត៕