ស្រាក្រហម កន្លះ​កែវ​ក្នុង​១ថ្ងៃ ជួយ​ការពារ​មហារីក

86


(សុខភាព)៖ ការសិក្សាស្រាវជ្រាវបានរកឃើញថា ការផឹកស្រាក្រហម កន្លះកែវក្នុង១ថ្ងៃអាចជួយការពារប្រឆាំងជម្ងឺមហារីកពោះវៀនធំ។អាហារដែលមានរសជាតិ ទំពាំងបាយជូរ អាចការពារប្រឆាំងមហារីក ពោះវៀនធំដែលជាជម្ងឺមហារីកលំដាប់លេខរៀងទី៣ ដែលបានសម្លាប់មនុស្សកន្លះលាននាក់ ទូទាំងពិភពលោករៀងរាល់ឆ្នាំ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វញ៉ា បានរកឃើញសារធាតុមួយក្នុងទំពាំងបាយជូរដែលមានឈ្មោះថា រ៉េសវេរាត្រុសដែលអាចរារាំងដល់ការរីករាលដាល នៃជម្ងឺមហារីក។ ពួកគេសង្ឃឹមថា ការរកឃើញនេះក្រៅពីអាច បង្កើតមធ្យបាយបង្ការ ក៏អាចជួយព្យាបាលជម្ងឺមហារីកផងដែរ។

វេជ្ជបណ្ឌិត រេនដល ហុលខុម ដែលដឹកនាំការស្រាវជ្រាវនេះបាននិយាយថា គេបានធ្វើការសិក្សាទៅលើអ្នកជម្ងឺមហារីកពោះវៀនធំ។ មនុស្សមួយក្រុមបានឲ្យផឹកគ្រាប់ថ្នាំ រ៉េសវេរាត្រុសខណៈដែលមនុស្សមួយក្រុម ឲ្យផឹកម្សៅទំពាំងបាយជូរចំនួន ១២០ក្រាមលាយជាមួយទឹក ៨០ក្រាម ក្នុង១ថ្ងៃ។

ខណៈពេលដែលគ្រាប់ថ្នាំរ៉េសវេរាត្រុស មិនអាចមានឥទ្ធិពលទៅលើដុំមហារីកដែលមានស្រាប់នោះ ការច្រឹបសាច់យកទៅមើលនៅពេទ្យពិសោធន៍បង្ហាញថា អ្នកជម្ងឺដែលផឹកម្សៅទំពាំងបាយជូរចំនួន ៨០ក្រាម ក្នុង១ថ្ងៃបានកាត់បន្ថយយ៉ាងខ្លាំង នូវការផ្តល់សញ្ញានៅក្នុងកោសិកាដែលនាំឲ្យមានការរីករាលដាលជម្ងឺមហារីក៕