ថ្មីទៀតហើយ! នៅថៃមានករណីលក់ពងមាន់ក្លែងក្លាយ ធ្វើពីម្សៅលាយជាមួយចាហួយ

181


ថៃ៖ បុរសជនជាតិថៃម្នាក់បានរាយករណ៍អំពីករណីបោកប្រាស់ថ្មីមួយដែលគាត់ទើបជួបប្រទះក្នុងអំឡុងប្រទេសមានវិបត្តិនៃជំងឺកូវីដ ១៩ ដែលករណីនោះគឺការលក់ពងមាន់ក្លែងក្លាយ។ ពលរដ្ឋថៃរូបនេះមានឈ្មោះថា Sombat Thunsungnoen រស់នៅក្នុងស្រុក Sung Noen ខេត្ត Nakhon Ratchasima ភាគខាងជើងប្រទេសថៃ។ លោក Sombat Thunsungnoen បាននិយាយទៅកាន់សារព័ត៌មាន bangkokpost ថា កាលពីថ្ងៃសុក្រកន្លងទៅគាត់បានទៅផ្សារដើម្បីទិញម្ហូបអាហារយកមកទុក ហើយគាត់បានឃើញរថយន្តលក់ឥវ៉ាន់មួយនៅខាងមុខផ្សារ ដែលបានដាក់លក់ស៊ុតក្នុងតម្លៃថោកជាងធម្មតាពោលគឺដាក់លក់ស៊ុត ៣០ គ្រាប់ក្នុងតម្លៃត្រឹមតែ ៦០ បាត (៧,៨០០ រៀល) ខណៈតម្លៃធម្មតាគឺចន្លោះពី ៨៥-១០០ បាត (១១,០០០-១៣,០០០ រៀល)។

លោក Sombat Thunsungnoen បានបន្តថា ដោយឃើញតម្លៃថោក គាត់បានទិញពងមាន់នោះជាច្រើនយកមកទុក ហើយពេលគាត់យកពងមាន់ទាំងនោះមកចម្អិនទើបគាត់ដឹងថាវាគឺជាពងមាន់ក្លែងក្លាយ ដែលត្រូវបានគេធ្វើឡើងពីម្សៅលាយជាមួយចាហួចនិងយកទៅចាក់ក្នុងសម្បកស៊ុតមែនទែន។ ស៊ុតក្លែងក្លាយគ្មានក្លិន គ្មានរសជាតិ និងមិនអាចយកទៅបរិភោគបាននោះទេ ព្រោះវាអាចបង្កឲ្យមាគ្រោះយ៉ាងធ្ងន់ធ្ងរចំពោះសុខភាពអ្នកទទួលទាន។ លោក Sombat Thunsungnoen បានបញ្ជាក់ថា ការសម្រេចចិត្តរាយការណ៍ពីករណីនេះគឺគាត់មានបំណងចង់ឲ្យពលរដ្ឋថៃផ្សេងទៀតបានដឹងនិងប្រុងប្រយ័ត្នចំពោះបញ្ហាមួយនេះ និងដើម្បីឲ្យអាជ្ញាធរថៃចុះបង្ក្រាបករណីនេះផងដែរ៕

Khmernote

ប្រភព៖bangkokpost