សត្វស្លាបកម្រទាំង២ប្រភេទនេះ ​ជា​ប្រភេទ​សត្វ​ដែល​រងគ្រោះ​បំផុត​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក កំពុងមាន​វត្ត​មាននៅប្រទេស​កម្ពុជា​

257


ព្រះវិហារ​៖ «​ប្រទេស​កម្ពុជា ​គឺជា​ទីជម្រក​ដ៏​ធំ​តែមួយគត់​នៅលើ​ពិភពលោក​សម្រាប់​សត្វ​ត្រ​យ៉ង​យក្ស​និង​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ដែលជា​ប្រភេទ​សត្វ​ដែល​រងគ្រោះ​បំផុត​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ កម្ពុ​ជាមាន​
​មោទនភាព​ដែលមាន​សត្វ​កម្រ​នេះ ហើយ​ចាំបាច់ យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ការពារ​និង​អភិរក្ស​សត្វ​ដ៏
​កម្រ​ប្រភេទ​នេះ​ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​ សម្រាប់​មនុស្ស​រា​ប់​ជំនាន់​ទៅមុខទៀត​ដើម្បី​ផលប្រយោជន៍​នៃ​ជីវចម្រុះ​ពិភពលោក​ទាំងមូល​»​។ នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​​មន្ត្រី​នាំ​ពាក្យ​​ក្រសួងបរិស្ថាន​ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​ជិត ២០ ស្ថាប័ន​ពិនិត្យ​លើ​ការអនុវត្ត​គម្រោង​ការពារ​និង​អភិរក្ស​សត្វព្រៃ របស់​អង្គការ​សមាគម​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) កាលពី​ថ្ងៃទី​៩ និង​ទី​១០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព និង​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ទឹកដី​ខេត្តព្រះវិហារ​។​

 

 

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងឱ្យដឹងថា យោងតាម​ការ​ជំរឿន​សត្វ​ត្រយង​​របស់​​អង្គការ​ដៃគូ​នានា​របស់​ក្រសួងបរិស្ថាន ត្រយង​យក្ស​ដែលជា​សត្វ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​​មាន​ចំនួន​ប្រមាណ ៣០០ ក្បាល​ស្មើនឹង ៩៩% នៃ​សត្វ​ត្រយង​យក្ស​របស់​ពិភពលោក​ក្នុងនោះ​សត្វ​​ត្រយង​យក្ស​ពេញវ័យ​មាន​ក្រោម ២០០ ក្បាល​។ ចំណែក​សត្វ​ត្រយង​ចង្កំ​កសមាន​ចំនួន​ជិត ៦០០ក្បាល ស្មើនឹង​ប្រមាណ ៩៥% នៃ​សត្វ​ត្រយង​ចង្កំ​កស​នៅលើ​ពិភពលោក​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ ២០០៥ សត្វ​ត្រយង​យក្ស​ត្រូវបាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​ជាស​ត្វ​ស្លាប​និមិត្តសញ្ញា​ជាតិ​របស់​ប្រទេស​កម្ពុជា​។ សត្វ​ត្រយង​យក្ស​ជា​សត្វ​រងគ្រោះ​បំផុត​ជិត​ផុត​ពូជ ហើយ​សត្វ​​នេះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហេតុដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​​កម្ពុជា​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​និង​អភិរក្ស​សត្វ​ត្រយង​ក្ស និង​ស្វត​ត្រយង​ចង្កំ​កស​នេះ​ដោយ​​ប្រុងប្រយ័ត្ន​បំផុត​។​

​បើតាម​ការឱ្យ​ដឹង​រប​ស់​ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ជា​​ច្រើន​ក្នុងនោះ​អង្គការ​សមាគម​សង្គ្រោះ​សត្វព្រៃ WCS បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការពារ​និង អភិរក្ស​សត្វ​ត្រយង​យក្ស​និង​សត្វ​ត្រយង​ចង្កំ​កស​នេះ​តាមរយៈ​ការអនុវត្ត​គម្រោង​ស្រូវ​សត្វ​ត្រយង​ដែល​មិន​ត្រឹមតែ​ធានា​ដល់​ការផលិត ស្រូវ​សម្រាប់​ប្រើប្រាស់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ធានាបាន​និរន្តរភាព​សម្រាប់​ការប្រើប្រាស​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដើម្បី​គាំទ្រ​ការអភិរក្ស ការពារ​សត្វព្រៃ ព្រៃ​​ឈើ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​​បាន​ថ្លែងថា​នេះ​គឺជា​ការគាំទ្រ​និង​ផ្តល់​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​ដូចដែល​ពួកគាត់​ប្រាថ្នា និង​ជាមួយគ្នានេះ ការអភិរក្ស​ធនធាន​ធម្មជាតិ​និង​សត្វព្រៃ​អាច​សម្រេចបាន​ជោគ​​ជ័យ​។​

​យោងតាម​ឯកសារ​ជំនួយស្មារតី​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ដែលមាន​លោក កែន សេរី​រដ្ឋា ប្រធាន បាន​បញ្ជាក់ថា គម្រោង​ស្រូវ​សត្វ​ត្រយង​បាន​អនុវត្ត​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វ​​ព្រៃ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន​បានធ្វើ​ការងារ​ជាមួយ​សហគមន៍​មូលដ្ឋាន​នៅ​ក្នង​តំបន់​ការពារ​អស់​រយៈពេល​១០ ឆ្នាំ​មក ហើយ​ដើម្បី​អភិរក្ស​កម្មវិធី​លើកកម្ពស់​ជីវភាព​ដែល​បណ​ផ្សាភ្ជាប់​ជាមួយ​​ការអភិរក្ស​ដែល​ផល​ប្យោ​ជន៍​ជា​សាច់ប្រាក់​បាន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ គម្រោង​ស្រូវ​សង្គ្រោះ​សត្វ​​ព្រៃ​នេះ​រួមមាន ការមិន​កាប់​ទន្ទ្រាន​និង​ពង្រីក​ដី​ខុស​ច្បប់ គោរព​គោលការណ៍​មិន​បរបាញ់ មិន​បរិភោគ​ ​និង​ជួញដូរ​សត្វព្រៃ និង​អនុវត្ត​ផលិតកម្ម​ស្រូវ​តាម​ស្តង់ ដារ​សរីរាង្គ​។ បើតាម​អង្គការ WCS កម្មវិធី​ស្រូវ សត្វ​ត្រយង​កំពុង​រីកលូតលាស់​ឆាប់រហ័ស ចាប់ផ្តើម​ពី ២ ភូមិ​រហូតដល់​សព្វថ្ងៃ​កំពុងតែ​អនុវត្ត​ក្នុង ១១ ភូមិ​នៅក្នុង​តំបន់ការពារទេសភាព​ភគ​ខាងជើង​ប្រទេស​កម្ពុជា (​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែន​ជម្រក​ស្វ​ព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​) ៥ ភូមិ​ជ​មួយ​ព្រំប្រទល់​តំបន់​ដែន​ជម្រក​សត្វ​​ព្រៃ​សៀម​ប៉ាង​ភាគ​ខាងលិច ៣ ភូមិ​នៅ​ក្នង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង ៣ ភូមិ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។​

 

 

​អង្គការ WCS បានឱ្យដឹងថា​នៅក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ កសិករ​ដែល​ចូលរួម​ជាមួយ​​គម្រោង​មានការ​កើនឡើង​ពី ៣៥ គ្រួសា​រហូតដល់ ៧៥០ គ្រួសារ បើតាម​ការរំពឹងទុក​នៅក្នុង​ឆ្នាំ ២០២០ នេះ​។ ការ​ព​ង្រិ​ក​គម្រោង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​គម្រោង​ព្រៃ​ឡង់​បៃតង និង​ដៃគូ​សហការ​ជា មួយ​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ អង្គការ​សមាគម​សត្វព្រៃ អង្គការ​សន្សំ​ម្លប់​ព្រៃ និង​ស ហគ​មន៍​មូលដ្ឋាន​ដែល​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​។ បរិមាណ​ផលិត​ស្រូវ​សត្វ​ត្រ​យ៉ង​ដែល​បាន ទិញ​ពី​កសិករ​នៅក្នុង​មូលដ្ឋាន​បាន​កើនឡើង​ពី ៣៩ តោន​រហូតដល់ ១២០០ តោន​នៅក្នុង​ឆ្នាំ ២០១៩ ជាមួយ​ការរំពឹងទុក​សម្រាប់​ឆ្នាំ ២០២០ គឺ​២០០០​តោន ប្រសិនបើ​មាន​ភ្លៀង​គ្រប់គ្រាន់​។ គួរ​បញ្ជាក់ថា ផលិតផល​ស្រូវ​ត្រ​យ៉ង​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់ថា​ជា​ផលិតផល​សរីរាង្គ និង​មិត្តភាព​សត្វព្រៃ ហើយ​សព្វថ្ងៃ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​សិង្ហ​បុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និង​ទីក្រុង ហុងកុង ហើយ​នៅ​ឆ្នាំ ២០២១ គ្រោង​នឹង​នាំ​ចេញទៅ​ប្រ​ទេ​​ស​អង់គ្លេស និង​អូស្ត្រាលី​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា ថ្លែងថា​ក្រសួងបរិស្ថាន​សូម​វាយតម្លៃ​ខ្ពស់​​គម្រោង​ស្រូវ​សត្វ​ត្រ​យ៉ង​ដែល​នេះ​ដែល​រៀបចំឡើង​ដើម្បី​លើក​ទឹក​ដល់​កសិករ​ដើម្បី​កាត់បន្ថយ និង​ឈា ន​ទៅដល់​ការលុបបំបាត់​នូវ​ការ​បរបាញ់​សត្វ​និង​ការកាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុស ច្បាប់​។ ឯកឧត្តម​បាន​ថ្លែង​នេះ​គឺជា​ការប្រើប្រាស់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដែលមាន​និរន្ត​ភាព ដើម្បី​គាំទ្រ​លើ ការអភិរក្ស និង​ការពារ​សត្វព្រៃ ព្រៃឈើ ព្រមទាំង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ឯកឧត្តម​បាន​ថ្លែងថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ សត្វព្រៃ​គ្រប់​ប្រភេទ ក្រសួងបរិស្ថាន​បានរៀបចំ​គោលនយោបាយ​និង​ផែនការ​សកម្មភាព​​លើ​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្នុង​និង​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឱ្យមាន​ជីវភាព​ធូរធារ​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​សង្កត់ធ្ងន់ថា ទន្ទឹមនឹង​គ្នា​នេះ សមត្ថកិច្ច​នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់ តឹងរឹង​បំផុត​ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ត្រ​យ៉ង​យក្ស និង​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ដើម្បី​ជា​ផលប្រយោជន៍ សម្រាប់​ជីវៈចម្រុះ​ផង និង​សម្រាប់​ការទាក់ទាញ​ភ្ញៀវទេសចរ​ផង​។ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ទិសដៅ​ធ្វើយ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មកហើយ របស់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​មូលដ្ឋាន​ដោយ​បង្កើត​មុខ​​របរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍ ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​កសិកម្ម និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្កា សម្រាប់​ប្រើ​​ប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត នៅក្នុង​​តំបន់​សហគមន៍​រប​ស់​ពលរដ្ឋ​ផងដែរ​៕

CEN