តើការរត់​ហាត់ប្រាណ ផ្តល់ប្រយោជន៍អ្វីខ្លះ?

151


មនុស្សពេញវ័យ​គ្រប់រូប​អាយុ​ពី ១៨ ទៅ ៦៥​ឆ្នាំ គួរ​ធ្វើការ​ហាត់ប្រាណ​ជាប្រចាំ ដើម្បី​ឲ្យមាន​សុខភាព​ល្អ និង​ចៀសផុត​ពី​ជំងឺ​នានា​។

​ការ​ហាត់ប្រាណ​មាន​ច្រើន​សណ្ឋាន ដូច​ជា​ការ​ទៅ​ក្លឹប​ហាត់ប្រាណ ការដើរ​នៅ​សួរ​ច្បារ ការលេង​កីឡា និង​ការត់​ជា​ដើម​។ ការ​ហាត់ប្រាណ​បែប​ផ្សេងៗ​គ្នា​បែប​នេះ​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​សុខភាព​យើង។ ថ្ងៃនេះ សូមលើកពី​អត្ថប្រយោជន៍​នៃ​ការរត់​ហាត់ប្រាណ​យឺតៗ​។ តើ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

– ជួយ​សម្រក​ទម្ងន់ និង​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​

-​ពង្រឹង​សុខភាព​បេះដូង និង​សរសៃឈាម​

-​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​

-​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​រឹង​មាំ​

-​រស់នៅ​បាន​អាយុ​វែង​

-​សុខភាព​ផ្លូវចិត្ត​កាន់តែ​ល្អ​

-​ធ្វើឲ្យ​ឆ្អឹង និង​សន្លាក់​រឹង​មាន និង​មាន​សុខភាព​ល្អ​៕

 

​ប្រភព​៖ health​