Premier League បង្កើតភ្នាក់ងារឃ្លាំមើល ការប្រឆាំងរើសអើសពូជសាសន៍ នៅលើ Online

57


(ក្រុងឡុងដ៍)៖ ទីបំផុតក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានសម្រេចបង្កើតភ្នាក់ងារឃ្លាំ មើល ការបញ្ចេញសំឡេង ក៏ដូចជាសារទៅកាន់ពិភពលោកក្នុងន័យប្រឆាំងការរើសអើងពូជ ពណ៌សប្បុររបស់កីឡាករនៅតាម បណ្តាញសង្គមជាផ្លូវការហើយ។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia ថ្ងៃនេះ។

ភ្នាក់ងារប្រព័ន្ធថ្មីនេះត្រូវបានបង្កើតឡើង ក្រោយរយៈពេល ២ថ្ងៃដែលក្រុមអ្នកគាំទ្រក្លិប Burnley បានបង្ហោះដ្រូនដែលមានចងបដា «White Lives Matter» មុនការប្រកួតទល់នឹងក្រុមភ្ញៀវ Burnley នៅរាត្រីថ្ងៃអង្គារ ទី២៣ ខែមិថុនា នៅ Premier League។

នាយកប្រតិបត្តិ Premier League លោក Richard Master បានថ្លែងកាលពីថ្ងៃពុធ ទី២៤ ខែមិថុនាថា «ការរើសអើងពណ៌សប្បុរនៅលើប្រព័ន្ធអនឡាញនាពេលបច្ចុប្បន្ន គឺមិនអាចទទួលយកបានទេ ដែលត្រូវតែដោះស្រាយជាអាទិភាព។ មានករណីជាច្រើននៃកីឡាករបាល់ទាត់ និងគ្រួសាររបស់ពួកគេ ដែលទទួលបានសារអំពីការរើសអើងគួរឱ្យស្អប់ខ្ពើម»

លោក Richard បានបញ្ជាក់ថា ប្រព័ន្ធរាយការណ៍កណ្តាលដែលត្រូវបានបង្កើតឡើង គឺដើម្បីផ្តល់ការឆ្លើយតប និងការគាំទ្រយ៉ាងឆាប់រហ័សដល់កីឡាករ អ្នកគ្រប់គ្រង និងគ្រូបង្វឹកណាដែលរងគ្រោះដោយការរើសអើងតាមបណ្តាញសង្គម មិនថាជាគោលដៅរបស់ពួកគេ ឬសមាជិកគ្រួសារនោះទេ៕