លីគបាល់ទាត់ប្រេស៊ីល​ នឹងចាប់ផ្តេីមឡេីងវិញ​ចុងសប្តាហ៍នេះ​ ទោះបីមានហានីភ័យ Covid-19 យ៉ាងណាក៏ដោយ

49


(ក្រុងរីយ៉ូ)៖​ រដ្ឋាភិបាលទីក្រុង​ Rio បានជូនដំណឹងពីការចាប់ផ្តើមដំណើរការជាថ្មីម្តងទៀតនៃបាល់ទាត់លីគកាលពីថ្ងៃអាទិត្យ​ ខណៈ Botafogo ដែលជាក្លិបមួយប្រឆាំងនឹងអ្វីដែលពួកគេគិតថា​ ជាការលេងក្នុងហានិភ័យកម្រិតខ្ពស់មុនកាលកំណត់។

ការវិលត្រឡប់ទៅរកភាពដើមវិញនៅទីក្រុងរីយ៉ូ​ បានផ្តោតការយកចិត្តទុកដាក់លើភាពច្របូកច្របល់កាន់តែធំ​ ជុំវិញស្ថានភាពបាល់ទាត់នៅប្រទេសដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ។​ នេះបេីយោងតាមការចេញផ្សាយដោយ​ CNA នៅថ្ងៃនេះ។

ទោះបីជាមានក្លិបជាច្រើនបានត្រឡប់មកហ្វឹកហាត់វិញក៏ពិតមែន​ ប៉ុន្តែស្ថិតក្នុងហានិភ័យខ្ពស់បំផុតមួយ​ ពីចំនួនអ្នកស្លាប់​ និងឆ្លងជំងឺប្រចាំថ្ងៃដោយសារតែមេរោគ​ Covid-19 នៅតែមានខ្ពស់ជាងបណ្តាប្រទេសដទៃក៏ដោយ។

ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាព​ និងសុវត្ថភាពការសម្តែងរបាំនានានៅមុនការប្រកួតផងនោះ​ Botafogo បានលេីកជាបដាប្រកាសថា​ ពិធីសារល្អបំផុត​ គឺការគោរពជីវិត។

មុនពេលផ្តួល Cabofriense ៦-២ កីឡាកររបស់ក្រុម​ Botafogo ដែលស្ថិតក្នុងទីក្រុង Rio ក៏បានលុតជង្គង់គាំទ្រចលនា Black Lives Matter ដែលមានបាវចនារបស់ពួកគេ ពាក់នៅលើអាវរបស់ពួកគេដែរ ក្នុងប្រកួតពានលំដាប់ទី២ ប្រចាំទីក្រុង Rio កាលពីថ្ងៃអាទិត្យដែរ។

ការប្រកួតមួយក្នុងចំណោម៥ ដែលនឹងត្រូវប្រកួតនៅចុងសប្តាហ៍នេះ​ ក្នុងលីគប្រេស៊ីលបន្ទាប់ពីម្ចាស់ការពារតំណែងជើងឯក Flamengo បានចាប់ផ្តើមការប្រកួតនេះឡើងវិញជាមួយនឹងការទទួលជ័យជម្នះលើក្រុម Bangu​ មុនត្រូវបានផ្អាកជាង​ ៣ខែមកនេះ៕

Freshnews