ដោយសារ COVID-19!!! ព្រឹត្តិការណ៍ប្រណាំងកង់ធំជាងគេបំផុត លំដាប់ទី៤ លើពិភពលោក ត្រូវបានលុបចោល

56


(ចិន)៖ ព្រឹត្តិការណ៍ប្រណាំងកង់ប្រចាំឆ្នាំ Tour of Qinghai Lake របស់ប្រទេសចិន នៅក្នុងឆ្នាំ២០២០នេះ ត្រូវបានលុបចោលវិញ ដោយសារតែការរីករាលដាលនៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៩ ខែមិថុនានេះ។

លោក Yang Haining អនុប្រធានការិល័យកីឡា ខេត្ត Qinghai របស់ចិនបានឲ្យដឹងថា ព្រឹត្តិការណ៍នេះដំបូងឡើយគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា, ប៉ុន្តែអ្នករៀបចំកម្មវិធីបានសម្រេចចិត្តលុបចោលវិញ។ លោកបន្តថា ការលេងល្បែងកម្សាន្ត និងសកម្មភាពផ្សេងៗនឹងត្រូវធ្វើឡើងនៅទូទាំងខេត្តជំនួសវិញ។

ដោយចាប់ផ្តើមឡើង នៅក្នុងឆ្នាំ២០០២, ព្រឹត្តិការណ៍ Tour of Qinghai Lake គឺជាព្រឹត្តិការណ៍ប្រណាំងកង់ធំជាងគេបំផុតលំដាប់ទី៤ លើពិភពលោក បន្ទាប់ពីព្រឹត្តិការណ៍ Tour de France, Tour of Italy និងព្រឹត្តិការណ៍ Tour of Spain ដោយបានទាក់ទាញអ្នកចូលចិត្តជិះកង់ និងអ្នកជិះកង់អាជីព មកពីប្រទេសចិន និងមកពីក្រៅប្រទេស ជារៀងរាល់ឆ្នាំ៕

Freshnews