ប្លែកម៉្យាងដែរ! “ទីងមោង” សម័យថ្មី ស្រស់ស្អាតមិនធម្មតា

256


យោងតាមគណនីហ្វេសបុកលោក Panha So បានបង្ហោះឲ្យដឹងពីរូបទីងមោង សម័យថ្មី ដែលបានតុបតែងយ៉ាងស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍ទៀតផង។ លោកបានបង្ហោះថា សូមជំរាបជូនដំណឹងទៅដល់បងប្អូនទាំងអស់គ្នាដែលចង់មកចូលរួមក្នុងពិធីដង្ហែទៀនព្រះវស្សានៅប៉ុន្មានថ្ងៃខាងមុខនេះ😊 សូមបងប្អូនទាំងអស់មេត្តាពាក់ម៉ាស់នឹងលាងដៃជាមួយនឹងអាកុលអោយបានគ្រប់ៗគ្នានឹងគ្រប់ៗពេលដើម្បីបង្ការនឹងទប់ស្កាត់ជំងឺកូវីត19ទាំងអស់គ្នាសូមចូលរួមដោយក្តីរីករាយនឹងសប្បាយទាំងអស់គ្នាណា។ សូមប្រិយមិត្តទស្សនារូបភាព និងវិដេអូទីងមោង ដែលលោកបានបង្ហោះ ថា ស្រស់ស្អាតប៉ុណ្ណាដែរ។

យោងតាមវចនានុក្រមសម្តេចជូន ណាត បានពន្យល់ពាក្យ ទីងមោង ឬ តាមោង ឲ្យដឹងថា (ព្នងថា ទីងម៉ូង “ខ្លា”) ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា “ទីងម៉ូងៗ” គឺថា “ខ្លាៗ” ដើម្បីឲ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឲ្យចុះឬចូលស៊ីផលដំណាំថា តាមោង ឬ ទីងមោង៕ ប្រភពរូបថត និងវិដេអូ៖ Panha So

Khmernote