ជប៉ុន ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើមនុស្ស ៣០នាក់ហើយ

23


ជាមួយករណីសរុបច្រើនជាង ១០.៣ លាននាក់ និងមានការស្លាប់រហូតដល់ទៅជាង ៥០០,០០០នាក់ នៅទូទាំងពិភពលោក ហើយការឆ្លងជំងឺនៅតែបន្តកើនឡើងកាន់តែច្រើនផងនោះ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងប្រញាប់ប្រញាល់យ៉ាងខ្លាំង ដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺ COVID-19 ។ ក្នុងនោះជប៉ុនក៏មិនខុសពីប្រទេសទំនើបដទៃទាំងនោះដែរ ដោយការពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនឱសថជប៉ុនមួយឈ្មោះថា AnGes បានចាប់ផ្ដើមធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្ស នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យមួយនៅអូសាកា ដោយមានការចូលរួមពីពលរដ្ឋចំនួន ៣០នាក់។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយបង្កើតអង្គបដិប្រាណ ដែលរារាំងវីរុសកូរ៉ូណាពីការចងភ្ជាប់នឹងកោសិកាមនុស្ស។ អ្នកចូលរួមត្រូវបែងចែងជា ២ក្រុម មានគ្នា ១៥នាក់ និងត្រូវចាក់វ៉ាក់សាំង ២ដង ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ ក្រុមហ៊ុន AnGes និយាយថា ខ្លួនគ្រោងនឹងពង្រីកការពិសោធន៍ព្យាបាលនៅប៉ុន្មានខែខាងមុខនេះ ជាមួយការចូលរួមពីមនុស្ស ៤០០នាក់ ប្រសិនបើការសាកល្បងដំបូងដំណើរការរលូន។ គួរឱ្យដឹងដែរថាចំនួនករណីថ្មីនៅក្នុងប្រទេសជប៉ុននៅតែបន្តកើនឡើង ដោយទីក្រុងតូក្យូបានរាយការណ៍ថា មានការឆ្លងជាង ៥០ដង ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ៕