សេដ្ឋី​ឡេ​វៀតណាម ទិញ​កំពូល​រថយន្ត McLaren Senna កាដូ​ជូន​ភរិយា ដាក់​ផ្លាកលេខ​ពិសេស​កម្ពុជា​យើង (មានវីដេអូ)

67


កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គ្រប់គ្នានៅលើ​បណ្តាញ​សង្គម​ក្នុងប្រទេស​វៀតណាម ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយ​សេដ្ឋី​ម្នា​ក់លោក Hoang Kim Khanh បានបង្ហាញ​រថយន្ត​ដ៏​ប្រណិត​តម្លៃ​រាប់លាន​ដុល្លារ​១​គ្រឿង ដែល​គាត់​ទិញ​ទុកជា​កាដូ​ជូន​ភរិយា​ជាទី​ស្រឡាញ់​របស់គាត់​។​

​ចែករំលែក​ជាមួយ VietnamNet លោក Long Tran (​សមាជិក​ម្នាក់​នៃ​ក្រុម Gialai នៅក្នុង​សហរដ្ឋអាមេរិក​) ដែល​បាន​នាំចូល McLaren Sena ដោយផ្ទាល់ បាន​និយាយថា នេះ​គឺជា​កំពូល​រថយន្ត​ដែលមាន​កំណត់​នៅលើ​ពិភពលោក ដោយមាន​ត្រឹមតែ ៥០០ គ្រឿង ប៉ុណ្ណោះ​។​

​លោក​បន្តថា ម៉ូ​ដែល​នេះ​ទើបតែ​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ទីក្រុង​ឌូ​បៃ (​ឥណ្ឌា​) ក្នុង​ខែកុម្ភៈ ឆ្នាំនេះ ហើយ​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​អ្នកលេង​រថយន្ត​ទំនើបៗ​ជាច្រើន​នៅលើ​ពិភពលោក ក្នុងនោះ​រួមមាន​លោក Hoang Kim Khanh អ្នកជំនួញ​ម្នាក់​នៅក្នុង​ឧស្សាហកម្ម​កែ​សម្ផស្ស នៅក្នុង​ទីក្រុង​ហូជីមិញ ដែលជា​ម្ចាស់​ម៉ូ​ដែល​នេះ​។​

​នៅក្នុង​ខែមេសា កំពូល​រថយន្ត McLaren Senna មាន​លក់​នៅក្នុង​ប្រទេស​កម្ពុជា ។ តែ​ទោះយ៉ាងណា ដោយសារ​ដោយ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​វីរុស Covid-19 ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​នេះ​ត្រូវបាន​ពន្យារពេល​ចូល​ចត នៅក្នុង​ប្រទេស​វៀតណាម រហូតមកដល់​ពេលនេះ​។​

​យោងតាម​លោក Long Tran, មានតែ​កំពូល​រថយន្ត​១​គ្រឿង​នេះ​ប៉ុណ្ណោះ ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​វៀតណាម ពោលគឺ​វា​ទើបត្រូវ​បាន​ទិញ​ដោយ​សេដ្ឋី​ខាងលើ ទុកជា​កាដូ​សម្រាប់​ភរិយា​របស់គាត់​។ អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​នោះ គឺ​គាត់​បាន​កុម្ម៉ង់​នូវ​ផ្លាកលេខ​ពិសេស ជា​ឈ្មោះ​ប្រពន្ធ​របស់គាត់ MAILISA និង​ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង​។​

​បើតាម​ដឹង ម៉ាក​រថយន្ត McLaren Senna នេះ គឺមាន​តម្លៃ​រហូតដល់ ១,៨ លាន​ដុល្លារ​អាមេរិក​ឯណោះ​៕

ដោយ​៖ លឹម ហុង​

     

CEN