បុរសឥណ្ឌាម្នាក់ពាក់ម៉ាស់ធ្វើអំពីមាសសុទ្ធ តម្លៃប្រមាណជា ៤ ពាន់ដុល្លារអាមេរិក

129


ឥណ្ឌា៖ ខណៈដែលមនុស្សមួយចំនួនស្ទើរតែគ្មានលុយទិញម៉ាស់ធម្មតាសម្រាប់ពាក់ការពារខ្លួនពីមេរោគកូវីដ ១៩ នោះ មានបុរសឥណ្ឌាបានពាក់ម៉ាស់ធ្វើពីមាសសុទ្ធដែលមានតម្លៃប្រមាណជា ៤ ពាន់ដុល្លារអាមេរិក។ បុរសរូបនេះត្រូវបានសារព័ត៌មាន South China Moring Post រាយការណ៍ថា មានឈ្មោះ Shankar Kurhade អាយុ ៤៩ ឆ្នាំ រស់នៅក្នុងក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា ហើយរូបគាត់ជាអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ម៉ាស់ធ្វើអំពីមាសសុទ្ធនោះមានទម្ងន់សរុប ៦០ ក្រាម ហើយគេបានប្រើរយៈពេលចំនួន ៨ ថ្ងៃដើម្បីអាចធ្វើម៉ាស់នេះមួយបាន។

លោក Shankar Kurhade បានអ្នកសារព័ត៌មានថា គាត់ជាមនុស្សម្នាក់ដែលចូលចិត្តពាក់គ្រឿងអលង្ការធ្វើពីមាសណាស់ ហើយបើគិតបញ្ចូលទាំងម៉ាស់មាសនេះជាមួយគ្រឿងអលង្ការផ្សេងទៀតដូចជា ចិញ្ចៀន ខ្សែក ខ្សែដៃ គាត់អាចនឹងមានមាសប្រមាណជា ១ គីឡូក្រាមជាប់នៅលើខ្លួន។ លោក Shankar Kurhade បន្តថា គាត់តែងបង្ហាញខ្លួនទៅទីសាធារណៈ ឬដើរទៅផ្សារជាធម្មតាជាមួយនឹងមាសប្រមាណជា ១ គីឡូក្រាមជាប់ខ្លួនដូចនេះដោយមិនខ្លាចគ្រោះថ្នាក់អ្វីនោះទេ។ យ៉ាងណាក្តី លោក Shankar Kurhade ក៏បានបញ្ជាក់ផងដែរថា ការពាក់ម៉ាស់ធ្វើអំពីមាសនេះអាចនឹងមិនសូវមានសុវត្ថិភាពក្នុងការការពារមេរោគកូវីដ ១៩ នោះទេ ហើយសម្រាប់រូបលោកបានចាត់ទុកម៉ាស់នេះគ្រាន់ជាគ្រឿងលម្អរខ្លួនមួយប៉ុណ្ណោះ៕

Khmernote