ចោរឆក់ម្នាក់ ត្រូវបានម្ចាស់ឡានបើកដេញបុកបណ្តាលអោយស្លាប់ភ្លាមៗ (វីដេអូ)

50


ភ្នំពេញ៖ កាលពីម្សិលមិញនេះ រសៀលថ្ងៃទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ លោក​គង់​ ខេមរា​ ជា​ចៅក្រម​ម្នាក់ នៅ​ខេត្តកោះកុង បានរងគ្រោះដោយសារចោរឆក់​កាបូបលុយ នៅជិតសាលាIU ក្នុងខណ្ឌសែនសុខ​ បន្ទាប់ពីគាត់បានចេញពីកន្លែងកាត់សក់មួយកន្លែង ហើយនិយាយទូរស័ព្ទដៃបណ្តើរ កាន់កាបូបដើរចូលឡានបណ្តើរ ក៏ត្រូវបានស្រ្តីជាចោរ ឆក់កាបូបលុយជិះគេចខ្លួនតែម្តង ​បន្ទាប់​មក​ទៀតលោកក៏បានបេីករថយន្តដេញតាមចោរឆក់នោះ ​និងបានបើកបុកចោរ​នោះដួល​ បណ្ដាល​អោយ​ចោរស្លាប់​បាត់បង់ជីវិត និងម៉ូតូអូសរាប់ម៉ែត្រ។

ហើយនេះគឺជាវិដេអូស្តែងៗ ដែលស្ត្រីជាចោរឆក់កាបូបចៅក្រមម្នាក់ ហើយត្រូវបានម្ចាស់ឡានបើកដេញបុកបណ្តាលអោយស្រ្តីជាចោរឆក់ស្លាប់ភ្លាមៗ នៅផ្លូវហាណូយ ស្ថិត​ក្នុង​​ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយចៅក្រម ដែលបើកដេញបុកចោរគឺជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦។ គួរបញ្ជាក់ថា​​កាបូបរបស់លោកចៅក្រមមាន​លុយប្រមាណ​​ជិត​១ម៉ឺនដុល្លារ នេះបើតាមការបង្ហាញរបស់លោក។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

Khmernote