Chelsea ឡើងទៅប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FA Cup ក្រោយទម្លាក់ Man Utd ៣-១

78


(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានឡេីងទៅវគ្គផ្តាច់ព្រ័ត្រ ដេីម្បីដណ្តេីមពាន FA Cup ទល់នឹងកាំភ្លេីង Arsenal ក្រោយយកឈ្នះ Manchester United ៣-១ នៅរាត្រីថ្ងៃអាទិត្យ។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា កីឡាករចាំទី David de Gea របស់ក្រុមបិសាចក្រហម Manchester United បានរងនូវសុបិន្តអាក្រក់នៅកីឡដ្ឋាន Wembley ខណៈដែលក្រុម Chelsea បានឈានទៅរកជ័យជម្នះ និងបានកំណត់កាលបរិច្ឆេទប្រកួត FA Cup ជាមួយក្រុម Arsenal នាដេីមខែក្រោយ។

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer បាននិយាយថា អ្នកចាំទី Sergio Romero ត្រូវបន្តដាក់ក្នុងកីឡាករបម្រុងក្នុងវគ្គ ៤ក្រុមនៃពាន FA Cup ដោយរក្សាជំនឿចិត្តជាមួយ De Gea។

De Gea បានព្យាយាមរារាំងគ្រាប់បាល់ពី Olivier Giroud ក្នុងតង់ទី១ និងពីការស៊ុតយ៉ាងខ្លាំងីចំងាយ ២០ម៉ែត្ររបស់ Mason Mount នៅតែមិនអាចការពារទីបាន។

ការបំពេញតួនាទីដ៏ល្អបំផុតរបស់ Chelsea បានធ្វើឲ្យួកគេទទួលជ័យជម្នះនេះ និងការខកចិត្តរបស់ក្រុម Man United ជាមួយការធ្វេសប្រហែសចូលទខ្លួនឯងរបស់ប្រធានក្រុម Harry Maguire នៅមុនពេល Marcos Alonso រកបានគ្រាប់ទី៣ ឲ្យតោខៀវនៅសល់ ១៦នាទីចប់ការប្រកួតពេញម៉ោង និងការរកបានតែ ១គ្រាប់របស់ Bruno Fernandes នៅនាទី៨៦ ដោយបាល់ប៉េណាល់ទី។

ក្រុមរបស់លោក Frank Lampard បានគ្រប់គ្រងទាំងស្រុងតាំងពីដំបូងរហូតដល់ចុងក្រោយ ខណៈដែលពួកគេបញ្ចប់ការប្រកួតមិនដែលចាញ់ ១៩ប្រកួតរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងការប្រកួតទាំងអស់៕