ប្រពៃណាស់! ព្រឹកនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ បានជាសះស្បើយ

26


ព្រឹកនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ នៅថ្ងៃ ២៦ ខែកក្កដា ឆ្នាំ២០២០នេះ។ អ្នកមានវិជ្ជមានកូវីដ១៩ សរុបទាំងអស់ដែលបានរកឃើញគឺ ២២៥ នាក់ ចំណែកឯ ចំនួនអ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៤៧នាក់ ហើយអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន ៧៦នាក់ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជាមានចំនួន ២ នាក់ផងដែរ៕