សមត្ថកិច្ចឆ្មក់ឡោមព័ទ្ធក្លឹបកម្សាន្តរាត្រីមួយយីហោ “ហ្គោលឡាញ” មិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងឃាត់ខ្លួនមនុស្សប្រុសស្រីជិត៣០០នាក់

29


រាជធានីភ្នំពេញ ៖ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ឡោមព័ន្ធទីតាំងក្លឹបកម្សាន្តរាត្រីមួយយីហោ ហ្គោលឡាញ និងឃាត់ខ្លួនមនុស្សប្រុសស្រីជិត៣០០នាក់ ។

ប្រតិបត្តិការនេះធ្វើឡើងនាម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ គណបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី តំណាង ឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះបិទក្លឹបកំសាន្តមួយកន្លែងយីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថាការចុះបិទក្លឹបនេះគឺ ក្លឹបនេះមិនស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល និងមានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ ដោយឃាត់មនុស្សប្រុសស្រីរួមទាំងបុគ្គលិក និងអ្នកបើកបន្ទប់ សរុបជិត៣០០នាក់ នាំឡើងលើរថយន្ត កាំម៉ាស ដើម្បីបញ្ជូនទៅស្នងការនគរបាលរាជធានីធានីភ្នំពេញ ដើម្បីសាកសួរ និងត្រួតពិនិត្យបន្តតាមនិតីវិធី៕

Khmernote