ប្រើហ្វេសបុកក្លែងក្លាយតាំងខ្លួនជាអ្នកបើកយន្តហោះ ផ្ញើសារថាផ្ញើលុយ២ម៉ឺនដុល្លារ របស់វត្ថុមានតម្លៃជាច្រើន ចុងក្រោយឲ្យផ្ញើ ៧០០$ ទៅគេបើចង់បាន

33


ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងពីករណីបោកក្នុងរូបភាព គណនីហ្វេសបុក Add មកសុំស្គាល់ និងធ្វើជាផ្ញើរបស់មានតម្លៃ ឬលុយកាក់ជាច្រើនឲ្យ រហូតដល់អ្នកត្រូវគេបោក វេរលុយឲ្យទៅគេក្រោមរូបភាព អ្នកនៅព្រលាន ក្រុមហ៊ុនផ្ញើរបស់ គយ ពន្ធដារ តេមកឲ្យវេរលុយ ដើម្បីយកឥវ៉ាន់ចេញ ហើយជនរងគ្រោះក៏ស្មានតែបានឥវ៉ាន់មែន ក៏ព្រមវេរលុយឲ្យគេ។ សមត្ថកិច្ចក៏បានស្រាវជ្រាវចាប់ខ្លួនដែរ នាពេលថ្មីៗនេះផងដែរ ប៉ុន្តែនៅតែមានបងប្អូនមួយចំនួនទៀតមិនទាន់ដឹង នៅតែចាញ់បោកក្នុងរូបភាពដដែល ដោយសារមានក្រុមបោកផ្សេងទៀត ធ្វើសកម្មភាពស្រដៀងនេះដដែរ។ ថ្ងៃនេះគណនីហ្វេសបុក Phactra Muth បានធ្វើការពន្យល់ និងប្រាប់ពីករណីបោកនេះលើមិត្តរបស់គាត់តែមិនបានសម្រេចទេ ហើយគាត់កីបានចែករំលែក ដោយគាត់រៀបរាប់ថា៖

សម័យនេះដើម្បីលុយពួកអាមនុស្សខិលខូចវាយករូបជនជាតិគេហើយដើរ chat ប្រាប់គេថាវាអ្នកបើកយន្តហេាះ វាបានពេញចិត្តមិត្តភក្តិខ្ញុំ វានឹងផ្ញើរបស់ទាំងអស់នេះ ដូចក្នុងរូបខ្ញុំផុសនឹង ផ្ញើមកខ្មែរអេាយមិត្តភក្តិខ្ញុំហើយ វានឹងផ្ញើលុយ20000$ទៀត ក្នុងប្រអប់នឹង បើមិត្ភក្តិខ្ញុំចង់បានរបស់ទាំងអស់នឹងវា អេាយបង់លុយ 700$មុនសិន ពួកអាបេាក វាមិនដែល post សំបុត្រណាគេបង់លុយនៅស្រុកគេហើយ អេាយបង់នៅខ្មែរទៀតទេ ហើយ post សំបុត្រណា ដែលផ្ញើមួយថ្ងៃដល់ខ្មែរ ភ្លាម ទេាះបីDHL ផ្ញើលឿនផងក៏ចំណាយពេលជិត២ថ្ងៃដែរ ចុះExpress ចាប់ពី ៥ ថ្ងៃដល់ ៧ថ្ងៃដែរ ចុះមានជំងឺcorona ផងpost សំបុត្រណាគេបើក ហា 🙄🙄🤬ល្បិចឯងស្តើងណាស់អូន😡😡 សូមបងប្អូនមេត្តាប្រុសប្រយត្ន័ទាំងអស់គ្នាផង កុំអេាយពួកអាមនុស្សនេះបេាកអី សំណាងហើយដែលមិត្តខ្ញុំចេះសួរខ្ញុំកុំអីចាញ់បេាកពួកអាមនុស្សនរកនឹង សូមបងប្អូនជួយshare អេាយអ្នកមិនដែលដឹងបានដឹងផង។

 

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ