កូវីដ១៩ បានធ្វើឲ្យក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណូលច្រើនបំផុតមិនធ្លាប់មានក្នុងរយៈ២៦ឆ្នាំ

35


(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិកបានប្រកាសបង្ហាញពីប្រាក់ចំណេញច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននារយ:ពេល ២៦ឆ្នាំ ជាពិសេសគឺអំឡុងពេលមានជំងឺរីករាលដាលកូវីដ១៩ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ ថាឲ្យដឹងថា ប្រាក់ចំណូលបានកើនឡើង ៤០ភាគរយបើធៀបឆ្នាំមុន ដោយទទួលបានទឹកប្រាក់ ៨៨.៩ពាន់លានដុល្លារអាមេរិក។

ដោយសារតែតម្រូវការខ្ពស់ នៅក្នុងពេលកូវីដ១៩ ក្រុមហ៊ុន Amazon បានជ្រើសរើសបុគ្គលិកបន្ថែមរហូតដល់ ១៧៥០០០នាក់ ដើម្បីបម្រើការងារ ឲ្យតាមតម្រូវការរបស់អតិថិជន។

ប្រាក់ចំណូលដែលបានមកពីការលក់អនឡាញនៅក្នុងត្រីមាសទី២ បានកើនឡើង ៤៨ភាគរយ មានទឹកប្រាក់ ៤៥.៩ពាន់លានដុល្លារអាមេរិក ខណៈដែលសេវាកម្ម Cloud Data Storage (AWS) បានកើនឡើង ២៩ភាគរយ ស្មើនឹង ១០.៨១ពាន់លានដុល្លារអាមេរិក៕

Freshnews