ប្រៃសណីយ៍កម្ពុជា ចាប់ផ្តើមបើកទទួលបញ្ញើឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាច្រើនខែដោយសារកូវីដ១៩

47


(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ប្រៃសណីយ៍កម្ពុជា បានចាប់ផ្តើមទទួលបញ្ញើឡើងវិញហើយ បន្ទាប់ពីផ្អាកអស់រយៈពេលជាច្រើនខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា បានប្រាប់នៅថ្ងៃដំបូងនៃការបើកដំណើរការទទួលបញ្ញើឡើងវិញនេះថា ការសម្រេចទទួលបញ្ញើឡើងវិញ បន្ទាប់ពីប្រៃសណីយ៍កម្ពុជា បានចរចាជាមួយក្រុមហ៊ុនយន្តហោះដឹកជញ្ជូនទំនិញរួចរាល់។

លោកបន្តថា ការដំណើរឡើងវិញនេះបើទោះបីមិនទាន់គ្រប់ប្រទេសទាំងអស់ក៏ពិតមែន ប៉ុន្តែមានចំនួនប្រទេសច្រើនដែលទទួលបញ្ញើបាន ពិសេសនៅអឺរ៉ុប អាមេរិក អូស្ត្រាលីជាដើម។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា បានសម្រេចផ្អាកការទទួលបញ្ញើ ផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់ ដោយសារតែវិបត្ត COVID-19 កំពុងរាតត្បាត ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស អាក់ខានស្ទើរទាំងស្រុង។ ប៉ុន្តែនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ប្រៃសណីយ៍កម្ពុជា សម្រេចបើកទទួលបញ្ញើឡើងវិញហើយ៕

Freshnews