វៀតណាមរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ១០នាក់ បន្ថែមទៀត សុទ្ធតែទាក់ទងនឹងក្រុងដាណាង

44


យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា វៀតណាមរកឃើញករណីជំងឺ COVID-19 ចំនួន ១០ករណី នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។ ក្នុងចំណោមពួកគេមានមនុស្ស ៧នាក់ មកពីទីក្រុងដាណាង ដែលមានអាយុចន្លោះពី ៣០ ទៅ ៦៨ឆ្នាំ។ ក្នុងចំណោមអ្នកឆ្លងនៅក្រុងដាណាង មាន ១នាក់ ជាសមាជិកបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ និង ៥នាក់ទៀត ជាអ្នកជំងឺ។ ចំណែកករណី ១ទៀត គឺបានទាក់ទងជាមួយអ្នកដែលវិជ្ជមានមុនៗ។

មនុស្ស ៣នាក់ ផ្សេងទៀត ដែលបានធ្វើតេស្តវិជ្ជមានគឺមកពីខេត្តក្វាងណាម ដែលមានអាយុចន្លោះពី ៣៥ ទៅ ៦៧ឆ្នាំ។ ក្នុងនោះមានម្នាក់ជាអ្នកជំងឺនៅមន្ទីរពេទ្យ និង ២នាក់ទៀត បានទាក់ទងជិតស្និទ្ធជាមួយករណីវិជ្ជមានមុន ដែលជាអ្នកជំងឺនៅមន្ទីរពេទ្យផងដែរ។ នៅថ្ងៃអង្គារគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យសម្រាប់ជំងឺ COVID-19 បាននិយាយថា ចំនួនសរុបនៃការឆ្លងដែលបានបញ្ជាក់នៅក្នុងប្រទេសវៀតណាមបានឈានដល់ ៦៥២ ដែលក្នុងនោះ ៣០៧ ត្រូវបាននាំចូល។

មានករណីឆ្លងសហគមន៍ចំនួន ២០៥ ករណី ត្រូវបានគេរកឃើញ និងភ្ជាប់ទៅនឹងទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា។ បច្ចុប្បន្ននេះមានប្រជាជនជាង ១៣៣,០០០ នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ក្នុងនោះមាន ១,២៥៨នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យ និង ២០,៤២៧ នាក់ នៅតំបន់ដាក់ដាច់ដោយឡែក ហើយ ១១១,៥៩៤ នៅផ្ទះរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider