ក្រសួង​សាធារណការ ផ្អាក​ការផ្ដល់​សេវាសាធារណៈ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ក្នុង​ថ្ងៃ​ឈប់សម្រាក​ការងារ​៥​ថ្ងៃ​

56


ភ្នំពេញ​៖ ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានចេញ​​សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាក​ការផ្ដល់សេវា​សាធារណៈ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មណ្ឌល​ផ្ដល់​សេវា​ប័ណ្ណ​បេី​កបរ​យានយន្ត​នៅផ្សារ​​ទំនេី​ប​AEON1 និង​ផ្សារ​ទំនេី​ប​AEON2 ក្នុង​ថ្ងៃ​ឈប់សម្រាក​ការងារ នៅ​ថ្ងៃ​១៧ ដល់ ២១ ខែសីហា ឆ្នាំ​២០២០។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ការផ្តល់សេវា​សាធារណៈ​វិស័យ ដឹកជញ្ជូន​ផ្លូវគោក ក្នុង​ថ្ងៃ​ឈប់សម្រាក​ការងារ នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០​។​

​យោង​អនុក្រឹត្យ​លេខ ១០១ អនក្រ​.​បក ចុះ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០២០ ស្តីពី​ការអនុញ្ញាតឱ្យ មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ការងារ​នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​កិត្តិយស​សូម​ជម្រាបជូន ដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ ការផ្តល់សេវា​សាធារណៈ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក​នៅ តាម​បណ្តា​អង្គភាព​ផ្តល់​សេវា​រួមមាន​៖ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី ខេត្ត មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មណ្ឌល​ផ្តល់​សេវា​បណ្ណ​បើកបរ​យានយន្ត នៅ​ផ្សារ​ទំនើប​AEON1 និង​ផ្សារ​ទំនើប​AEON2 នឹងត្រូវ​ផ្អាក​ដំណើរការ​ចំពោះ​ការផ្តល់សេវា ដោយ​គិត ចាប់ពី​ថ្ងៃទី​១៧ រហូតដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។ ចំពោះ​មណ្ឌល​ផ្តល់​សេវា​ប័ណ្ណបើកបរ យានយន្ត នៅ​ផ្សារ​ទំនើប​AEON1 ផ្សារ​ទំនើប​AEON2 និង​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត និង​បើក​ឱ្យ​ដំណើរ​ការផ្តល់សេវា​ជាធម្មតា​វិញ​ចាប់ពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​។​

​អាស្រ័យហេតុនេះ សូម​សាធារណជន​ទាំងអស់ និង​គ្រប់​អង្គភាព​ផ្តល់​សេវាសាធារណៈ​របស់​ក្រសួង សាធារណការ និង​ដឹកជញ្ជូន មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕ CEN