ក្រសួង​រ៉ែ​និង​ថាមពល ចេញប្រកាស ពីបទ​ប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​ក្នុងការ​ស្តុក​ហ្គាស និង​ប្រេងរំអិល ក្នុង​កំប៉ុង និង​ធុង ដើម្បី​លក់​

44


ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បានចេញ​ប្រកាស ស្តី​ពីបទ​ប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​ស​ន្និ​ធិ​ឧស្ម័ន​អិ​ល​ភី​ជី ក្នុង​កំប៉ុង ឬ​ធុង ដើម្បី​លក់ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​ស​ន្និ​ធិ​ប្រេងរំអិល​ក្នុង​កំប៉ុង និង​ធុង ដើម្បី​លក់​និង​ប្តូរ​ដល់​យាយ​យន្ត​។
​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ប្រកាស​នេះ​ថា ប្រកាស​នេះ​មាន​គោលដៅ​កំណត់​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​ស​ន្និ​ធិ ៖ ឧស្ម័ន​អិ​ល​ភី​ជី (LPG )(​ហ្គាស​) ក្នុង​កំប៉ុង​ឬ​ធុង​ដើម្បី​លក់ និង​ប្រេងរំអិល​ក្នុង​កំប៉ុង​ឬ​ធុង​ដើម្បី​លក់​និង​ប្តូរ​ដល់​យានយន្ត​។

​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ មាន​ករណី​ឆេះ​ផ្ទះ រោងចក្រ សហគ្រាស អគារ​ខុន​ដូ ភោជនីយដ្ឋាន រថយន្ត មួយចំនួន ដែល​បង្កឡើង​ដោយសារ​ផ្ទុះ​ផុង​ហ្គាស និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស​ជាច្រើន​នាក់​ផងដែរ​៕

CEN

          

CEN