ខេម បញ្ចេញ MV ថ្មីនៅក្នុងផលិតកម្ម Galaxy ចំថ្ងៃផលិតកម្ម ថោន ចេញលិខិតអោយចូលខ្លួនដោះស្រាយ

71


រឿងរ៉ាវតារាចម្រៀង ខេម បានបំពានកុងត្រារបស់ផលិតកម្មថោន ដែលបានចូលច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួនមិនទាន់បានបញ្ចប់កិច្ចសន្យារួច ដែលមានសុពលភាពដល់ចុងខែធ្នូ ឆ្នាំ២០២០ ធ្វើអោយផលិតកម្ម ថោន ចេញលិខិតអោយតារាចម្រៀងសំលេងស្អករូបនេះ ចូលខ្លួនដោះស្រាយនិងបកស្រាយរឿងមួយនេះអោយបានច្បាស់លាស់។

ក្នុងថ្ងៃដដែលស្របពេលផលិតកម្មថោន ចេញលិខិតផ្លូវការអោយតារាចម្រៀង ខេម ចូលខ្លួនដោះស្រាយ ស្រាប់តែតារាចម្រៀងរូបនេះបញ្ចេញ MV ថ្មីរបស់ខ្លួននៅក្នុងផលិតកម្ម Galaxy ដែល MV ចម្រៀងបទ”ជូនដំណើរអូនឡើងផ្លូវហាយវ៉េ” នេះត្រូវបានបង្ហើបថាចាយលុយអស់រាប់ម៉ឺនដុល្លារឯណោះ។ បទចម្រៀងមួយបទនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហានជន។ ដើម្បីជ្រាបច្បាស់សូមទស្សនា MV របស់លោក ខេម នៅខាងក្រោមនេះ៖

Khmernote