តារាចម្រៀង ចិត្ត កញ្ចនា ត្រូវបុរសរោគចិត្តចង់បៀតបៀន និងប្រើពាក្យមិនសមរម្យ ពេលជិះម៉ូតូតាមផ្លូវ (មានវីដេអូ)

60


កាលពីពេលថ្មីៗនេះមហាជនមានការចាប់អារម្មណ៍មួយទៅលើតារាចម្រៀង ចិត្ត កញ្ចនា ក្រោយពេលដែលនាងបង្ហោះវិដេអូរៀបរាប់ពីហេតុការអាក្រក់មួយដែលបម្រុងនឹងកើតឡើងលើរូបនាងខណៈពេលដែលកំពុងជិះម៉ូតូតាមដងផ្លូវ ហើយស្រាប់តែមានបុរសវ័យចំណាស់រោគចិត្តម្នាក់ព្យាយាមជិះតាមក្រោយ។

តារាចម្រៀងវ័យក្មេងរូបនេះបានបញ្ជាក់ផងដែរថា នាវេលាម៉ោង១០ព្រឹកមិញនេះ នាងជិះម៉ូតូតាមផ្លូវស្រាប់តែមានបុរសវ័យចំណាស់ម្នាក់ព្យាយាមជិះម៉ូតូតាមនាង និងប្រើភាសាមិនសមរម្យដែលអាចចាត់ទុកថាជាមនុស្សរោគចិត្ត និងអាចមានចេតនាបៀតបៀនរូបនាងថែមទៀតផង ប៉ុន្តែដោយឃើញសភាពការណ៍មិនស្រួលនាងក៏បានជិះម៉ូតូទៅជិះមនុស្សម្នាច្រើនដើម្បីគេច។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូរបស់តារាចម្រៀង ចិត្ត កញ្ចនា ទាំងអស់គ្នា៖

Khmernote