ចានស្រាក់ប្រណិត ជាស្នាដៃកូនខ្មែរ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ឯតំលៃវិញមិនធម្មតា

57


រដូវបុណ្យភ្ជុំបិណ្ឌបានមកដល់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាទៅដាក់បិណ្ឌនៅតាមទីវត្តអារាមនានា តាមទំនៀមទំលាប់សាសនា ដែលមានរយៈពេលកំណត់ត្រឹម១៥ថ្ងៃ ចាប់ពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ។ ទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌនេះដែរ នៅលើបណ្តាញសង្គម Facebook កំពុងទទួលបានការចាប់អារម្មណ៍មួយទៅលើស្រាក់ ដើម្បីដាក់ចង្ហាន់ទៅវត្ត និងប្រគេនព្រះសង្ឃ ដោយសារតែស្រាក់នោះមានពណ៌មាសរលោងចែងចាំង ជាមួយក្បាច់ភ្ញីខ្មែរដ៏ល្អប្រណិត។

បើតាមការបង្ហោះរបស់ម្ចាស់ផេកអាជីវកម្មចម្លាក់ប្រាក់ឈ្មោះថា ភ្ញីទេស បានអោយដឹងថា ស្រាក់ដែលមានពណ៌រលោងចែងចាំងនេះជាស្នាដៃកូនខ្មែរ ដែលឆ្លាក់ចេញពីដៃផ្ទាល់មានក្បាច់រចនាល្អប្រណិត និងមានតំលៃរហូតដល់ $299 ឯណោះ៕

Khmernote