Gareth Bale ត្រឡប់​ទៅលេង​នៅ​អង់គ្លេស​វិញ​ហើយ ជាមួយ​ក្រុមចាស់ Spurs

29


បើតាម​ការចុះផ្សាយ​រប​ស់​វិ​ប​សាយ​អង់គ្លេស Bale បាន​យល់ព្រម​ត្រឡប់​មកលេង​នៅ​ក្រុម Spurs វិញ​ហើយ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​វែង​។​

​នេះ​ជាការ​វិល​មកលេង​នៅ​ក្រុម​ចាស់​របស់គាត់​វិញ បន្ទា​បើ​ពី​ចាកចេញ​ទៅលេង​ឲ្យ​ក្រុម​ស្តេច​ស​កាលពី​៧​ឆ្នាំមុន ក្នុងតម្លៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​៩៥​លាន​ផោន​។ ក្រុម Spurs បាន​ចរចា​ជាមួយ​ក្រុម Real Madrid ជាច្រើន​ថ្ងៃ​មកហើយ​ដែរ ក្នុង​ការយក Bale មក​អង់គ្លេស​វិញ​។ ជា​ចុងក្រោយ ការផ្ទេរ​មួយ​នេះ​ក៏​សម្រេច​ឡើង ដោយ Spurs ខ្ចី​ជើង Bale ក្នុង​កុងត្រា​រយៈពេល​វែង ហើយ​រូបគេ​នឹង​ទទួលបាន​តម្លៃ​ពលកម្ម​ដល់​ទៅ​១៣​លាន​ផោន​ក្នុង​១​រដូវ​កាល​នេះ​។​

​ខ្សែប្រយុទ្ធ​វែ​ល​ខាងលើនេះ បាន​ចាក​ចេញពី​ក្រុម Spurs ទៅលេង​ឱ្យ​ក្រុម Real Madrid កាលពី​៧​ឆ្នាំមុន ក្នុងតម្លៃ​ខ្លួន​៩០​លាន​ផោន​។ តែមួយ​រយៈ​ចុង​ក្រោយនេះ លោក Zidane មិនបាន​ប្រើប្រាស់​រូបគេ​ឡើយ ទើបបានជា​សាមីខ្លួន​ចង់​ចាក​ចេញទៅ​។​

​សូមបញ្ជាក់ថា Gareth Bale ធ្លាប់​លេង​ឲ្យ Spurs ចាប់ពី​ឆ្នាំ​២០០៧ ដល់​២០១៣ ដោយ​លេង​បាន​១៤៦​ប្រកួត ស៊ុត​ចូល​៤២​គ្រាប់ និង​លេង​ឲ្យ​រៀល​ម៉ា​ឌ្រី​ដ ១៧១​ប្រកួត ស៊ុត​ចូល​៨០​គ្រាប់ ជាពិសេស​ជួយ​ឲ្យ​ក្រុម​រៀល​ម៉ា​ឌ្រី​ដ លើក​ពាន Champions League បី​រដូវ​កាល​ជាប់ៗ​គ្នា​ពី​ឆ្នាំ​ពី ២០១៦​ដល់​២០១៨​។​
​CEN