ព្យុះទី​១៥ នឹង​ធ្វើឱ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ជំនន់​

109


ភ្នំពេញ​៖​ព្យុះ​ទី​១៥ ឈ្មោះ​លីន​ហ្វា (LINFA) បាននិងកំពុង​មាន​ឥទ្ធិពល នៅ​តំបន់​ប៉ាក់​សេ ប្រទេស​ឡាវ ដែល​នឹង​ធ្វើឱ្យ​ទឹកទន្លេ​សេកុង សេ​សាន និង​ស្រែ​ពក នឹង​ហក់​ឡើង ដែល​អាច​ក្លាយជា​ជំនន់​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ព្យុះ​ទី​១៥​ឈ្មោះ​លីន​ហ្វា​LINFA​បាន​ថយ ឥទ្ធិពល​មក​នៅត្រឹម​ក​ម្រិ​ត​ជា​វិ​សម្ពាធ​TD នៅលើ​ភាគខាងត្បូង​បំផុត​នៃ​ប្រទេស​ឡាវ​ជាប់​កម្ពុជា​។ ឯ​វិ​សម្ពាធ​TD​ថ្មី​ដែល​បាន​ដើរ​ឆ្លង​ផុត​ប្រទេស​ហ្វីលីពីន​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ព្រលប់​ថ្ងៃទី​១១​ខែតុលា បាន​បង្កើន​ឥទ្ធិពល​និង​វិ​វត្ត​ទៅជា​ព្យុះ​ទី​១៦ តាម​ការព្យាករណ៍​មានដំណើរ​កាត់​ក្រោម​កោះ​ហៃណាំ ចូលក្នុង​ឈូង​សមុទ្រ​តុងកឹង​មុន​ទៅដល់​តំបន់ឆ្នេរ​ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម​។

​ព្រម​ពេល​ជាមួយគ្នានេះ​សម្ពាធ​ទាប​សកម្ម​មួយទៀត​នៅក្នុង​សមុទ្រ​ភាគ​អ​គ្នេ​យ៍​នៃ ប្រទេស​ហ្វីលីពីន​ក៏មាន​ដំណើរ​ចូលមកក្នុង​សមុទ្រ​ចិន​ហើយ​អាច​វិ​វត្ត​ទៅជា​ព្យុះ​ថ្មី​មួយ ទៀត​មាន​ឥទ្ធិពល​ដល់​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះដែរ​។​

​ព្យុះ​ទី​១៥​បាន​ថយឥទ្ធិពល​មក​នៅ​ជា​វិ​សម្ពាធ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ក្បែរ​ប្រទេស​កម្ពុជា​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ដែលមាន​កម្រិត​ទាប​បំផុត នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០​បាន​ហក់​ឡើង នៅ​ចុងរដូវ​វស្សា​នេះ​និង​បង្កឱ្យមាន​ជំនន់ នៅលើ​ខេត្ត​ជាច្រើន​រួមទាំង​ភាគខាងត្បូង របស់​រាជធានី​ភ្នំពេញ​ដែរ​ផង​៕

CEN