ស្ថានភាពទឹកដែលបង្កឡើងឲ្យបាក់ទំនប់ចំការតែនៅខេត្តកំពង់ស្ពឺ បានវិលទៅរកស្ថានភាពធម្មតាវិញហើយ

28


យោងតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គិតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកដែលបង្កឡើងឲ្យបាក់ទំនប់ចំការ តែកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នោះ បានវិលទៅរកស្ថានភាពធម្មតាវិញហើយ។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានបរិមាណទឹកស្តុកចំនួនប្រមាណជាង៥លានម៉ែត្រគូបបានបាក់ ក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់៕