ក្រសួងអប់រំ អនុញ្ញាតឲ្យមានការលក់អាហារ និង សេវារថយន្តដឹកសិស្ស នៅតាមសាលារៀនវិញហើយ

34


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជាគោលការណ៍ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន៕

Khmernote