លោក Maradona ចាកចេញពីមន្ទីរពេទ្យវិញ ក្រោយជោគជ័យ លើការវះកាត់ខួរក្បាល

142


(អាហ្សង់ទីន)៖ អតីតវីរៈបុរសបាល់ទាត់ឆ្នើម របស់អាហ្សង់ទីន លោក Diego Maradona ត្រូវបានគេអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យវិញហើយ នៅថ្ងៃពុធ, រយៈពេលជាង១សប្តាហ៍ បន្ទាប់ពីទទួលការវះកាត់ខួរក្បាល, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក Maradona វ័យ៦០ឆ្នាំនេះ បានចាកចេញពីមន្ទីរពេទ្យ Olivos ស្ថិតក្នុងទីក្រុង Buenos Aires របស់អាហ្សង់ទីន ហើយទៅស្នាក់នៅផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tigre។

លោក Maradona ត្រូវបានបញ្ជូនទៅធ្វើការវះកាត់បន្ទាន់មួយ កាលពីថ្ងៃទី៣ ខែវិច្ឆិកានេះ បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិឆ្ឆ័យឃើញថា មានដុំឈាមកកក្នុងស្រោមខួរក្បាល៕