អតីតតារាកំប្លែងល្បីឈ្មោះ នាង ខ្មឹប លោតទឹកស្ពានជ្រោយចង្វារ ផ្អើលទាំងយប់

48


អតីតតារាកំប្លែងល្បីឈ្មោះគឺនាងខ្មឹប បានរត់ទៅលោតទឹកសម្លាប់ខ្លួនផ្អើលអស់គេឯងទាំងយប់ក៏ដូចជាអ្នកសារព័ត៌មានចុះទៅផ្តឹតយករូបភាពផងដែរ។ ការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតរបស់អតីតតារាកំប្លែងរូបនេះ មិនបានសម្រេចនោះទេ ដោយមានគេជួយទាន់ពេលវេលា ទន្ទឹមនឹងគ្នានេះដែរ តាមការសាកសួរពីសំណាក់ក្រុមអ្នកសារព័ត៌មាន ពីការប៉ុនប៉ងសម្លាប់ខ្លួនរបស់អតីតតារាស្រីរូបនេះ នាងបានឆ្លើយប្រាប់ពីដំណើររឿងថា៖

ការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនដោយសារតែនាងមានជំងឺបាក់ទឹកចិត្ត ក្រោយពេលដែលចេញពីមណ្ឌលកែប្រែរួច នាងមិនអាចរកកន្លែងធ្វើការបានទេ ដោយគ្មានអ្នកណាហ៊ានទទួលយកនាង ព្រោះនាងមានប្រវត្តិប្រើប្រាស់គ្រឿងញៀន។ ទោះជាយ៉ាងណាក្តី នាង ខ្មឹប បានរៀបរាប់ទៀតថា មិនត្រឹមតែគ្មានអ្នកទទួលអោយធ្វើការនោះទេ នាងក៏ត្រូវបានគេបដិសេធមិនជួលផ្ទះអោយស្នាក់នៅថែមទៀតផង ដែលធ្វើអោយនាងបាក់ទឹកចិត្តយ៉ាងខ្លាំង ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតបែបនេះតែម្តង៕