អីយ៉ាស់! ផ្ទុះការចាប់អារម្មណ៍ខ្លាំង ពី​សម្រស់​ប​ង​ស្រី ធារ៉ា ទឹកមុខស្រស់ សម្បុរខ្មៅស្រអែម គឺស្អាតបែបធម្មជាតិពិតៗ

42


ភ្នំពេញ​៖ ប្រិយមិត្ត​បាន​ជ្រាប​ហើយ ទាក់ទង​នឹង​ព័ត៌មាន​ថៅកែ​ហាង​ពេជ្រ ទ្រី ដា​ណា បាន​ចុះទៅ​សម្ពោធ​ផ្ទះ​ថ្មី​របស់​ក្មេងប្រុស ពេជ្រ ធារ៉ា ដែល​ទើប​ធ្វើ​រួច​ថ្មីៗ​នេះ ហើយ​មើលទៅ​ពិតជា​ស្រស់ស្អាត​យ៉ាង​សមរម្យ ដែល​ធ្វើ​ឲ្យ​មហាជន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ទំហំ​ទឹកចិត្ត​របស់​ថៅកែ​ហាង​ពេជ្រ និង​ស្វាមី​ជាខ្លាំង​។​

​ទន្ទឹមនឹង​ការផ្តល់ជូន​ផ្ទះ​ថ្មី​នេះ​ផងដែរ អ្នកស្រី ទ្រី ដា​ណា ក៏បាន​ចាប់អារម្មណ៍​ជាមួយនឹង​សម្រស់​បងស្រី ធារ៉ា ជាខ្លាំង និង​បាន​ភ្ជាប់​សារ​សរសើរ​ថា​៖ «​ឃើញ​ចាប់អារម្មណ៍​ប្អូនស្រី​នេះ ខ្ញុំ​ក៏​ដូចគ្នា ឃើញថា​គាត់​ស្អាត​ពី​ធម្មជាតិ ញញឹម​ស្រស់​ហ្មង គាត់​ជា​បងស្រី​របស់​ប្អូន​ធារ៉ា ឈ្មោះ​ស្រី​និះ​។ ពុក​គាត់​ថា អាយុ​១៥​ឆ្នាំ​ហើយ គ្នា​នៅតែ​ផ្ទះ ជួយ​ម្ដាយ​ឈឺ​។ សួរ​ទៅ ថា​ធំ​ឡើង​ចង់​ធ្វើ​អូ​តេស​ផង ចង់​ធ្វើ​ម៉ូ​ដែល​ផង​។ គាត់​ថា ឃើញ​គេ​ស្អាត ចង់​តែង​មុខ​ស្អាត​ដូច​គេ​ម្ដង ប្រឹងរៀន​សិន​ទៅ​ក្មួយ​ស្រី ពេល​ក្មួយ​មានចំណេះ​ច្បាស់ ធំ​ឡើង ចង់​ធ្វើ​អី​ក៏​បានដែរ​»​។​

​ពិតមែន​ហើយ ពុំ​ត្រឹមតែ​ភ្នែក​របស់​អ្នកស្រី ទ្រី ដា​ណា ទេ​ដែល​បាន​យល់ឃើញ​បែបនេះ ព្រោះថា មហាជន​ខ្លះ​ក៏បាន​កត់សម្គាល់ឃើញ​តាំងពី​ដំបូង ហើយ​ក្រោយពេល​បានឃើញ​រូបភាព​នេះ​ទៀត ក៏បាន​សរសើរ​ពុំ​ដាច់​ពី​មាត់​ថា​៖ «កូន​នេះ​ចង់​ស្អាត​ស្រស់​ជាង​កូន​ម្នាក់​មួយទៀត​ផង គ្នា​បាន​ផ្ទុះ​ថ្មី​នៅ គ្នា​សប្បាយចិត្ត​ហើយ​, មិនមែន​ចង់​ស្អាត​ជាង​ទេ​មីង គឺ​ស្អាត​លើស​កូន​នៅ​មណ្ឌល​គី​រី​ហ្នឹង​តែម្តង កូន​នេះ​មុខ​ស្រទន់​មើល​យូរ​ទៅ​រឹតតែ​ស្អា​តទៅ​, នឹង​ហើយ មុខស្រស់​ណាស់ សូម្បីតែ​ដងខ្លួន​ក៏​ល្អ​ដែរ​, មុខ​នេះ​តែងតែ​តិច លើក​ណាស់​»

ប្រភពអត្ថបទ៖ CEN