មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ចាប់ផ្តើមដាក់សម្ពោធឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះទៅហើយ ដែលអាចទទួលភ្ញៀវជាង៥០០នាក់

26


រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ០៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីក្រុងពាលី និងបើកដាក់ឱ្យប្រើប្រាស់នូវមណ្ឌលចត្តាឡីស័ករាជធានីភំ្នពេញ សិ្ថតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មណ្ឌលចត្តាឡីស័កនេះ មានចំនួន០៤អគារ ដែលមានបន្ទប់សរុបចំនួន៥០៤បន្ទប់ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ