Snapchat បិទគណនីរបស់លោកដូណាល់ ត្រាំ ជាអចិន្ត្រៃយ៍

27


(អាមេរិក)៖​​ បណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីមួយរបស់អាមេរិក Snapchat បានចេញសេចក្តីប្រកាសជាផ្លូវការថា គណនីរបស់លោកដូណាល់ ត្រាំ ត្រូវបានបិទជាអចិន្ត្រៃយ៍ បន្ទាប់ពីលោកបានបង្ហោះសារល្មើសនឹងបំរាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសរបស់ Snapchat បានឲ្យដឹង កាលពីសប្តាហ៍មុន Snapchat បានជូនដំណឹងរួចមកហើយថា គណនីរបស់លោកដូណាល់ ត្រាំ ត្រូវបានផ្អាកមួយរយៈ ដើម្បីសិក្សាពីសកម្មភាពដែលលោកបានប្រព្រឹត្ត។

៉៉«ដើមការពារផងប្រយោជន៍ និងសុវត្ថិភាពសាធារណៈ ព្រមទាំងផ្អែកលើសកម្មភាពរបស់លោកដូណាល់ ត្រាំ ដែលប៉ុនប៉ងផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ ការស្អប់ ដែលនាំឲ្យកើតមានអំពើហិង្សា ដែលខុសពីគោលការណ៍ណែនាំ ដូច្នេះយើងសម្រេចបិទគណនីរបស់គាត់ជាអចិន្ត្រៃយ៍»។ នេះជាខ្លឹមសារដែលបានបង្ហោះដោយ Snapchat។

គួរបញ្ជាក់ផងដែរថា Facebook, Twitter និង YouTube បានលុប និងបិទគណនីរបស់លោកដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន ក្រោមហេតុផលដូចគ្នា៕