ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានបង្ហាញផែនការទឹកប្រាក់ ១ ទ្រីលានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចអាមេរិកឡើងវិញ

43


ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានបង្ហាញផែនការទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចអាមេរិក មុនពេលដែលគាត់ត្រូវចូលកាន់តំណែងជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។ ប្រសិនបើសភាយល់ព្រមអនុម័តផែនការនេះ វានឹងរួមបញ្ចូលទាំងទឹកប្រាក់ ១ ទ្រីលានដុល្លារ សម្រាប់ជួយដល់គ្រួសារអាមេរិក ជាមួយនឹងការផ្ដល់ប្រាក់ដោយផ្ទាល់ចំនួន ១,៤០០ ដុល្លារ ដល់ជនជាតិអាមេរិកទាំងអស់។ សំណើផ្តល់ជំនួយរួមមានទឹកប្រាក់ ៤១៥ កោដិដុល្លារ ដើម្បីជួយដល់ការដាក់ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 និង ៤៤០ ពាន់លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូច។

 

លោក ចូ បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យបានសន្យាថា នឹងផ្តួលជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាង ៣៨៥ ០០០ នាក់ នៅអាមេរិកនេះឱ្យបាន។ លោកបានធ្វើយុទ្ធនាការកាលពីឆ្នាំមុនដោយប្តេជ្ញាថា នឹងធ្វើការងារនៅក្នុងការដោះស្រាយបង្ហាជំងឺរាតត្បាតនេះ ឱ្យប្រសើរជាងប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ។

នៅក្នុងសុន្ទរកថាដំបូងមួយពីក្រុង Wilmington នៃរដ្ឋ Delaware លោក ចូ បៃដិន បាននិយាយថា វាមិនពិបាកឱ្យមើលឃើញនោះទេដែលថា អាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសុខភាពសាធារណៈយ៉ាងអាក្រក់បំផុតមួយ។ លោកបន្ដថា វិបត្តិដែលធ្វើឱ្យពលរដ្ឋរងទុក្ខគឺយើងមិនត្រូវស្ទាក់ស្ទើរនោះទេ ពួកយើងត្រូវតែដោះស្រាយវាពីពេលនេះ។ ចំណែកទឹកប្រាក់ជំនួយ ១,៤០០ ដុល្លារ សម្រាប់ផ្ដល់ទៅដល់ពលរដ្ឋអាមេរិកម្នាក់ៗដោយផ្ទាល់នេះ គឺជាការបន្ថែមទៅលើទឹកប្រាក់ ៦០០ ដុល្លារ សម្រាប់ពលរដ្ឋម្នាក់ ដែលលោក ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​កាលពីខែមុន៕