ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប្រកាសឲ្យប្រជាពលរដ្ឋនៅ ភូមិ​ដំណាក់​ត្រាច ឃុំដំបូករូង​ ស្រុកភ្នំស្រួច មានការប្រុងប្រយ័ត្ន ករណី​សត្វ​ក្របី​មួយក្បាលរត់ដេញវ័ធ

80


ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសឲ្យបងប្អូន នៅក្នុង​ភូមិ​ដំណាក់​ត្រាច ឃុំដំបូករូង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ឲ្យមានការប្រុងប្រយ័ត្ន ករណី​សត្វ​ក្របី​មួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ​ ដោយផេកស្នងការខេត្តបានប្រកាសឲ្យដឹងថា៖

ដំណឹងគួរប្រុងប្រយ័ត្ន​! នៅស្រុកភ្នំស្រួច​ ឃុំដំបូករូង​ មានករណី​សត្វ​ក្របី​មួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ​ នៅក្នុង​ភូមិ​ដំណាក់​ត្រាច​ វេលា​ម៉ោង​០៦:៣០នាទី​ព្រឹក​ ថៃ្ង​ទី១៥​ ខែមករា​ ឆ្នាំ​២០២១​ នេះ​ ។ តាមការបញ្ជាក់​ពីម្ចាស់សត្វក្របី​ឈ្មោះ​ ផូ​ លាង​ ភេ​ទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ត្រាច​ ឃុំ​ដំ​បូករូង​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ បាន​រៀបរាប់​ប្រា​ប់ថា​ កាលពីថៃ្ង​ទី​១០​ ខែមករា​ ឆ្នាំ​២០២១​ គាត់បានទិ​ញក្របី​ឈ្មោល​០១ក្បាល​ពីខេត្ដកោះកុង​ ដេីម្បី​យ​កមកចិញ្ចឹម​ ប៉ុន្ដែ​ពេលដឹកមកដល់ផ្ទះបាន៤ថៃ្ង​ស្រា​ប់តែក្របីនេះ​ មាន​សភាព​កាច​សាហា​វ​ដេញ​ជល់​ដេ​ញវ័ធគេ​ឯង​ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ ពិសេស​គាត់ជាម្ចាស់ដែលបានដាក់ស្មៅអោយវា​ ក៏ត្រូវ​វាជល់ផង​ដែរ​ ។

បច្ចុប្បន្ន​ក្របី​មួយក្បាលនេះវាបានបោលចូលព្រៃខាងក្រោ​យភូមិ​ និងសំណូមពរ​ដល់សមត្ថកិច្ចមេត្ដាជួយអន្ដរាគមន៍បន្ទាន់​ ពិសេស​ជំនាញ​សត្វ​ព្រៃ​ជួយ​ចាប់និងអាចឈានទៅសំលាប់ក្នុងករណីមិនអាចគ្រប់គ្រងបាន​ ព្រោះក្របីមួយក្បាលនេះអាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលេី​ 🙏🙏