Zlatan នឹងខកខានប្រកួត AC Milan ប៉ះ Man Utd នៅ UEL ដោយសាររបួសភ្លៅ

38


(មីឡាន)៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងអវត្តមានប្រកួតធំពេលក្លិបរបស់គេ AC Milan ប៉ះក្រុមបិសាចក្រហម Manchester United ទាំងពីរជើងនៅពានអឺរ៉ុប UEFA Europa League នៃវគ្គ ១៦ក្រុមចុងក្រោយ ដោយសារបញ្ហារបួសភ្លៅ។

កីឡាករវ័យ ៣៩ឆ្នាំសញ្ជាតិស៊ុយអែត Zlatan ត្រូវបានប្តូរចេញនៅនាទី៥៦ ក្នុងជំនួបដែល AC Milan បានយកឈ្នះម្ខាស់ផ្ទះ Roma ២-១ កាលពីរាត្រីថ្ងៃអាទិត្យនៅក្របខណ្ឌ Serie A ដែលធ្វើឲ្យរូបគេត្រូវការររយៈពេល ៣សប្តាហ៍ផងដែរ ដើម្បីព្យាបាល។

នោះមានន័យរបួសគេជាពុំទាន់ពេលប្រកួតទាំងពីរនៅ Europa League ដែលនឹងធ្វើឡើងនាថ្ងៃទី១១ និងថ្ងៃទី១៨ ខែមីណា ឆ្នាំ២០២១ ខាងមុខនេះឡើយ។

គួររំលឹកផងថា Zlatan Ibrahimovic ធ្លាប់ឈ្នះជើងឯក UEFA Europa League ជាមួយ Manchester United កាលឆ្នាំ២០១៧ ក្នុងនាមជាកីឡាករដែលរកបាន ២៩គ្រាប់ ក្នុងចំណោម ៥៣ប្រកួតនៅ Old Trafford ក្រោយផ្ទេរចេញក្លិបបារាំង Paris Saint-Germain៕