លោក Keisuke Honda និងក្រុមការងារ បន្តកិច្ចសន្យាដឹកនាំជម្រើសជាតិកម្ពុជា

38


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នាព្រឹកថ្ងៃពុធ ទី២៤ ខែមីនា នេះ បានបញ្ជាក់ថា លោក Keisuke Honda រួមជាមួយសហការីរបស់ខ្លួន បានបន្តកិច្ចព្រមព្រៀងថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងក្រោមអាយុ២៣ឆ្នាំ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ដោយសហការជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas។ ក្នុងសន្និសីទសារព័ត៌មាន លោក Honda បានបញ្ជាក់ថា លោកចង់ឲ្យក្រុមកម្ពុជាមានរបៀបលេងថ្មី និងជួយផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក៕