ពិធីការិនីទូរទស្សន៍កញ្ញា ជីជី ថាអត់ខ្វល់រឿងអ្នករិះគន់របរថ្មីលក់លៀសរបស់ខ្លួន

ភ្នំពេញៈ ក្រោយពីបានជោគជ័យនឹងបើកហាងលក់មីហឹរ «I’m Spicy Soup» តាំងពីចុងឆ្នាំ ២០១៦ មក នាពេលថ្មីៗស្រាប់តែគេឃើញពិធីការិនីទូរទស្សន៍ប្រចាំប៉ុស្តិ៍ CTN និងប៉ុស្តិ៍ MyTV និងជាតារាសម្តែងស្រីកញ្ញា ជីជី ងាកមកផុសផុលនឹងរឿងបើករបរលក់លៀសហាលបន្ថែម បង្កការភ្ញាក់ផ្អើលដល់មហាជន និងមិត្តអ្នកសិល្បៈ ហើយក៏រងការរិះគន់បែបឌឺដងថា នាងធ្លាក់ខ្លួនមកបើករបរនេះទៀតផងដែរ។ ដោយទ្រាំលែងបានចំពោះសូរសព្ទទាំងបន្លឺផ្ទាល់បែបឌឺដងផង

អបអរសាទរ! អង្គការយូណេស្កូ សម្រេចអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិហើយ

កម្ពុជាអបអរសាទរដែលល្ខោនខោលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស។ នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨នេះ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។ ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល

ស្ត្រីម្នាក់សុំប្តីអោយសាហាវមករស់នៅជាមួយ ប្តីក៏យល់ព្រម លុះយប់ប្រពន្ធឡើងលួចទៅដេកឱបសហាយធ្វើឱ្យប្តីក្តៅចិត្ត ប្តឹងសមត្ថកិច្ចចាប់ទាំងយប់

ស្ត្រីម្នាក់មានប្តីបានកូន៣ហើយ មិនស្កប់ទៀតបានសុំប្តីនាំប្រុសសហាយមករស់នៅក្នុងផ្ទះជាមួយទៀត ដោយគំរាមប្តីថា បើមិនព្រមឱ្យសហាយគេមករស់នៅជាមួយ គេនឹងរត់តាមសហាយ រហូតប្តីដាច់ចិត្តឱ្យនាំប្រុសសហាយមករស់នៅលើផ្ទះជាមួយហើយ បែរជាយប់ឡើងលួចទៅដេកឱបសហាយធ្វើឱ្យប្តីក្តៅចិត្ត ប្តឹងសមត្ថកិច្ចចាប់ទាំងយប់ បង្កឱ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជាប្តីមានឈ្មោះ នី សាវឿន

​រុ​ស្ស៊ី បង្ហាញ​អំពី​សមត្ថភាព​ឧទ្ធម្ភាគចក្រ ពីរប្រភេទ ក្នុងគោលបំណងមួយ

ភ្នំពេញ​ ៖ ពិព័រណ៍​បង្ហាញ​ការ​ហោះហើរ​ឧទ្ធម្ភាគចក្រ​ប្រភេទ M-171A2 និង ANSAT របស់​ក្រុមហ៊ុន RUSSIAN HELICOPTER របស់​រុ​ស្ស៉ី នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ​ចិន​តុង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​

​រថយន្ត​ដឹក​ទំនិញ​ធុន​ធំដាច់​ហ្វ្រាំងបុក​រះ​រថយន្ត​តូច​ធំ​ នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់

ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​​មួយ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ (​ផ្នែក​ខាងលិច​) ក្នុង​សង្កាត់​ទន្លេបាសាក់់ ខណ្ឌចំការមន ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បើក​ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ខណៈ​ពេល​ដែល​ចរាចរណ៍​កំពុង​តែ​មាន​សភាព​ចង្អៀត​ខ្លាំងនោះ ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំនោះបាន​ដាច់​ហ្វ្រាំង​ ធ្វើអោយអ្នកបើកបរ​ជាន់​មិន​ស៊ី ទើបធ្វើអោយរថយន្តរ៉េទៅ​មុខបុក​រះ​រថយន្ត​តូច​ធំ​ចំនួន​៤​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ជា​បន្តបន្ទាប់ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ

តោះចូលទៅផ្ទះ FaZe Toronto home ទាំងអស់គ្នា

FaZe គឺជាឈ្មោះក្រុមមួយដែលមានកូនក្រុមសុទ្ធតែខ្លាំងៗខាង E-sport។ ជាក់ស្តែងដូចជា Tfue ដែលមានទឹកដៃល្អជាង Ninja ទៅទៀត។ ថ្មីៗមានក្រុម FaZe បានបង្ហោះវីឌីអូមួយដែលបានបង្ហាញពីផ្ទះពួកគេមួយនៅ Toronto។ ហើយពួកគេបានរៀបចំទីនោះគឺជាអស្ចារ្យមែនទែន។​ ចង់ដឹងថាអស្ចារ្យប៉ុណ្ណា តោះចូលទៅមើលទាំងអស់គ្នា។ កែសម្រួលដោយ៖ Khmer4141

កីឡាដ្ឋានទាំង១០ សម្រាប់ម្ចាស់ផ្ទះអាឡឺម៉ង់ត្រៀមរៀបចំការប្រកួត EURO ២០២៤

ប្រទេសអាល្លឺម៉ង់ត្រូវបានដេញថ្លៃឈ្នះប្រទេសគូប្រជែងតួគី ដើម្បីជាប់ជាម្ចាស់ផ្ទះរៀបចំការប្រកួតដណ្តើមពាន រង្វាន់ទ្វីបអឺរ៉ុបនៅឆ្នាំ២០២៤។ ការដេញថ្លៃនេះត្រូវបានគេប្រមើមើលឃើញពីសក្តានុពលនៃពហុកីឡាដ្ឋានដ៏មានសក្តានុពល ចំនួន ១០ ជាមួយនឹងសមត្ថភាពដែលអាចផ្ទុកអ្នកទស្សនាសរុប ចំនួន ២,៧៨លាននាក់ដែលបរិមាណនេះលើសពីកីឡាដ្ឋានរបស់តួគីរហូតដល់ទៅ ២៩០,០០០ នាក់ឯណោះ។ ខាងក្រោមនេះគឺជាកីឡាដ្ឋានទាំង១០ សំខាន់ដែលនិងត្រូវចូលរួមរៀបចំការប្រកួតព្រឹត្តការណ៏រយៈពេលរៀងរាល់ ៤ឆ្នាំម្តងនៅទ្វីបអឺរ៉ុបនេះ: ១. Olympic Stadium ពហុកីឡាដ្ឋាន នេះមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន(៧៤,៤៧៥) ត្រូវបានសាងសង់ដំបូងសម្រាប់រៀបចំកីឡាអូឡាំពិកនៅឆ្នាំ១៩៣៦

អាឡឺម៉ង់ផ្តួលតួគីទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ Euro ២០២៤

ប្រទេសអាល្លឺម៉ង់បានផ្តួលគូប្រជែងទួរគីដើម្បីទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានង្វាន់ទ្វីបអឺរ៉ុប(Euro) ២០២៤ បន្ទាប់ពីការបោះឆ្នោតមួយដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប្រទេសនៅទ្វីបអឺរ៉ុបខាងកើតទាំងពីរបានធ្វើបទបង្ហាញដេញថ្លៃចុងក្រោយមុនពេលការបោះឆ្នោតជាផ្លូវការណ៏មួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nyon ប្រទេសស្វីស។ ការសម្រេចជាចុងក្រោយនិងផ្លូវការណ៏មានន័យថាប្រទេសអាឡឺម៉ង់នឹងត្រូវរៀបចំការប្រកួតជើងឯកទ្វីបអ៊ឺរ៉ុបជាលើកដំបូងក្នុងនាមជាប្រទេសបង្រួបបង្រួមជាមួយនឹងអាល្លឺម៉ង់ខាងលិចដែលបានរៀបចំការប្រកួតក្នុងឆ្នាំ១៩៨៨ កន្លងទៅ ខណៈដែលប្រទេសតួគីនៅមិនទាន់រៀបចំការប្រកួតព្រឹត្តការណ៏បាល់ទាត់អន្តរជាតិដ៏សំខាន់នៅឡើយទេក្រៅពីពានរង្វាន់ បាល់ទាត់អាជីព។ ប្រទេសតួគីធ្លាប់មានចេតនាប៉ុនប៉ង ដើម្បីធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Euro ក្នុងឆ្នាំ ២០០៨, ២០១២ និង ២០១៦

ក្រុមហ៊ុន Facebook និង Google នឹងចាត់វិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយចោលឲ្យអស់!

គណៈកមា្មការអឺរ៉ុប នៅថ្ងៃពុធនេះ បានឱ្យដឹងថាទីបំផុតក្រុមហ៊ុន Facebook និង Google បានយល់ព្រមចាត់វិធាន ការដោយស្ម័គ្រចិត្ត ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ឬ Fake News ដោយសារតែការព្រួយបារម្ភខ្លាចក្រែងព័ត៌មាន ទាំងនេះអាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតនៅតាមបណ្ដាប្រទេសអឺរ៉ុបនានា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៦

ការ​ប្រកួត PUBG Mobile អាចឈ្នះ​ប្រាក់​រង្វាន់​សរុប​ដល់ ៦០ មុឺន​ដុល្លារ!

បន្ទាប់​ពី​ប្រលូក​ក្នុង​វិស័យ​ហ្គេម Fortnite ​ជាមួយ​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy Note 9 ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung ក៏​ទើប​ប្រកាស​ជា​ផ្លូវការ​ពី​កិច្ច​សហការ​ឧបត្ថម្ភ​ធំក្នុងព្រឹត្តិការណ៍​ប្រកួត​ហ្គេម PUBG Mobile លំដាប់​ពិភពលោក។ ​ព្រឹត្តិការណ៍ Star Challenge ជា​ការ​ប្រកួត​ដំបូង​បង្អស់​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Tencent Game និង PUBG