អស់ទាស់ ! គាត់ចេញរោគសញ្ញាតាំងពីថ្ងៃ២០ មីនា ហើយទៅស្រោចទឹកគ្រូខ្មែរ អស់៣គ្រូ និងទៅពេទ្យព្យាបាលទៀតក៏មិនបាត់ ចុងក្រោយបានដឹងថាឆ្លងកូវីដ-១៩
លិខិតរដ្ឋបាលស្រុកកំពង់ត្រាចមួយច្បាប់ ត្រូវបានរាយការណ៍ទៅកាន់លោកអភិបាលខេត្តកំពត ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើស្ត្រីម្នាក់មានឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មាន ទីលំនៅភូមិ ព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ នាទី