កាំកុងត្រូលខេត្តព្រះសីហនុ ដកហូតបង្គាបញ្ចូលសារធាតុស្រដៀងចាហួយ ជាង៤០គីឡូក្រាម

(ព្រះសីហនុ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារលើក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់

ជនជាតិចិនពីរក្រុម បើកឡានបុកគ្នា និងវាយគ្នាផ្អើល ខណ្ឌបឹងកេងកង ទាំងកណ្តាលយប់ (មានវីដេអូ)

(ភ្នំពេញ)៖ ជនជាតិចិនពីរក្រុមបើកឡានបុកគ្នា និងវាយគ្នាផ្អើល ខណ្ឌបឹងកេងកងទាំងកណ្តាលយប់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ៩៥ស្ថិត ក្នុង សង្កាត់បឹងកេងកង២ ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស

បើអ្នកជួបហេតុការបែបនេះវិញ ច្បាស់ជាព្រលឹងចុះសុីព្រលិតហើយ (មានវីដេអូ)

(កំពង់ស្ពឺ)៖ ហេតុការណ៍រថយន្ដមួយគ្រឿង ប្រឈមនឹងរថយន្ដកុងទីន័រ២គ្រឿងជែងគ្នានៅខាងមុខ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ដ ហើយត្រូវបានម្ចាស់រថយន្ដរងគ្រោះ យកទៅបង្ហោះនៅលើបណ្ដាញសង្គម Facebook បណ្ដាលឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ នៅពេលនេះយុវជនដែលជាអ្នកបើករថយន្ដបានចេញមកបញ្ជាក់ព័ត៌មានបន្ថែម ទៅលើហេតុការណ៍ ដ៏រន្ធត់មួយនេះ។ យុវជន លាង ឆាយ ជាអ្នកបើករថយន្ដរងគ្រោះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះថា ហេតុការណ៍ខាងលើបានកើតឡើង

ដាច់ស្បៀងហើយកូរ៉េខាងជើង ពេលនេះ គីម ជុងអ៊ុន ប្រាប់ប្រជាជនឲ្យអត់ទ្រាំ និងតស៊ូជាមួយគ្រោះរាំងស្ងួត

(ឡុងដ៍)៖ កូរ៉េខាងជើងបាននិយាយថា ខ្លួនកំពុងរងវិបត្តិធ្ងន់ធ្ងរបំផុតដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់មួយដែល មិនធ្លាប់កើតមាននៅក្នុងរយៈពេល ៣៧ឆ្នាំមកនេះ ហើយក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន តស៊ូប្រយុទ្ធទៅ នឹងគ្រោះធម្មជាតិនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។ ការអះអាងរបស់កូរ៉េខាងជើង កើតមានឡើងក្រោយអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យដឹងថា ប្រជា ជនកូរ៉េខាងជើងរហូតដល់

មិនធម្មតា! ដោយកកស្ទះខ្លាំងពេក ឥណ្តូណេស៊ីត្រៀមលុយ ២.១ពាន់លានដុល្លារអាមេរិក ដើម្បីប្តូររដ្ឋធានីតែម្តង

(ហ្សាការតា)៖ បន្ទាប់ពីបានប្រកាសអំពីផែនការប្តូររដ្ឋធានី ចេញពីទីក្រុងបច្ចុប្បន្នគឺហ្សាការតា ទៅរកកន្លែងថ្មីមួយទៀតនោះ រដ្ឋាភិបាលឥណ្តូណេស៊ីពេលនេះបានបញ្ចេញដំណឹង អំពីកញ្ចប់ថវិកា ប្រមាណ ៣០.៩ទ្រីលានរូពី ឬស្មើនឹង ២.១ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់ដំណើរការទាំងមូល ដោយនឹងមានការរួមសហការគ្នារវាងក្រុមរដ្ឋ និងឯកជន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។ ជុំវិញការបញ្ចេញកញ្ចប់ថវិកាគម្រោងខាងលើនេះ

បើសិន​កំពូល​ភ្នំភ្លើង​មួយ​នេះ​ផ្ទុះ​ឡើង ទឹកដីអាមេរិច មួយភាគធំ នឹងត្រូវបំផ្លាញ…!

(ប៉ូឡូញ)៖ អ្នកជំនាញ-វិទ្យាសាស្ត្រម្នាក់បានព្រមានថា កំពូលភ្នំភ្លើងឈ្មោះ Yellowstone ដែលមានទីតាំងស្ថិតនៅ ក្បែរឧទ្យានជាតិ Yellowstone របស់សហរដ្ឋអាមេរិក បើវាផ្ទុះឡើងនាថ្ងៃអនាគត នោះនឹងធ្វើឲ្យដែនដីមួយ ចំណែកធំនៃមហាអំណាចលេខ១នេះ រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយពុំមានមធ្យោបាយដើម្បីទប់ស្កាត់ វាមិនឲ្យកើតឡើងបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែឧសភា

ក្តៅៗ! សម្តេចតេជោ បានប្រកាសពីដំណឹងសន្តិសុខជាតិបន្ទាន់ អំពីក្រុមហ៊ុនមួយ ដែលប្រើឈ្មោះសម្តេច ដោយខុសច្បាប់…!

កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រកាសនៅលើគេហទំព័ររបស់សម្តេចផ្តាល់ថា៖ “កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ

នារីលក់ឡេ ស្លៀកពាក់សិចស៊ី ត្រូវគេមើលងាយ តែបើដឹងជីវិតពិតនាង ស្ទើរទប់ទឹកភ្នែកមិនជាប់

កាល​ពី​ពេល​ថ្មីៗ​នេះ​ នារី​លក់​ឡេ​ម្នាក់​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​និង​តូច​ចិត្ត​ជា​ខ្លាំង រហូត​អង្គុយ​សម្រក់​ទឹក​ភ្នែក ​ក្រោយ​ត្រូវ​បុរស​ម្នាក់​សួរ​តំលៃ​ខ្លួន​នាង​គ្មាន​សំចៃ​មាត់ ដោយ​គ្រាន់​តែ​នាង​ស្លៀក​ពាក់​សិច​ស៊ី​ដើម្បី​លក់​ផលិតផល​អនឡាញ​ចិញ្ចឹម​កូន​កំព្រា​ឪពុក។ ក្រោយពី​មាន​ករណី​បុរស​ម្នាក់​សួរ​តំលៃ​ខ្លួន​​ នាង​បាន​សរសេរ​រៀប​រាប់​ទាំង​ក្តី​ឈឺ​ចាប់​​​ពី​ដំណើរ​ជីវិត​ដ៏​ជូរចត់​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​គណនី​​ផ្ទាល់ខ្លួន​ឈ្មោះ អូន ឆវី ថា​៖ «មួយ​ជីវិត​ខ្ញុំ​គឺ​ជួប​រឿង​អយុត្តិធម៌​លើស​លប់​ពេក​ហើយ ខ្ញុំ​ជា​អតីត​ក្មេង​សំណង់​អនាធិបតេយ្យ ត្រូវ​គេ​រឹប​អូស​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង កំព្រា​ឪពុក​ម្តាយ ​ប៉ា​ជា​អតីត​ទាហាន​ខំ​តស៊ូ​ តែ​ចុង​ក្រោយ​បាន​ត្រឹម​តែ​ស្លាប់។ ម្តាយ​ខំ​តស៊ូ​ឲ្យ​កូន​រៀន​បាន​ចប់​បាក់​ឌុប មិន​មាន​លុយ​រៀន​ត​បាន​ត្រឹម​តែ​ឈប់។ ទៅ​សម្ភាសន៍​ការងារ​កន្លែង​មួយ​ បាន​ត្រឹម​តែ​អ្នក​គិត​លុយ​ក្នុង​ហាង​មួយ​ក៏​រើស​ខ្សែ

ញាក់សាច់! ខេត្ត​កំពង់ស្ពឺ គ្រោងបង្កើតកន្លែង​កម្សាន្ត​បែប​ធម្មជាតិ​មួយ ដែល​អាច​ចំណាយដល់ ​៥០០លាន​ដុល្លារ

គម្រោង​បែប​ធម្មជាតិ​មួយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា ៥០០លាន​ដុល្លារ លើ​ផ្ទៃ​ដី​ ២០៥​ហិកតា ត្រៀម​រំលេច​ខ្លួន​នៅ​ឃុំ​មហាសាំង​ ស្រុក​ភ្នំស្រួច និង​ឃុំ​កាហែង ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ។ យោង​តាម​ការ​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​រដ្ឋបាល​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ មាន​មណ្ឌល​កម្សាន្ត សួន​កម្សាន្ត សួន​ទឹក សួន​កសិកម្ម​ទេសចរណ៍ សួន​កុមារ សួន​សត្វ រមណីយដ្ឋាន​

ត្រូវចងចាំថា «ខ្ញុំស្រឡាញ់អ្នក គឺដើម្បីអ្នក»…!!

​ធ្លាប់​យល់ថា​ ​ស្រឡាញ់​មនុស្សម្នាក់​ជា​ការ​ផ្ដល់​ឱ្យ​ ​ហើយ​ទាមទារ​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ​​ត្រឡប់មកវិញ​។​ ​នៅពេល​ស្រឡាញ់​នរណា​ម្នាក់​ ​ខ្ញុំ​ពិតជា​ចង់បាន​គេ​មក​ធ្វើជា​របស់ខ្ញុំ​ ​ហើយ​ខ្ញុំ​ចង់ឱ្យ​គេ​ស្រឡាញ់​ខ្ញុំ​ដូច​ ​ដែល​ខ្ញុំ​ស្រឡាញ់​គេ​ណាស់​។​ ​ប៉ុន្តែ​ខ្ញុំ​យល់​ខុស​ ​ទើប​ខ្ញុំ​ចេះតែ​ជួប​ភាព​ឈឺចាប់​ព្រោះ​ក្ដី​ស្រឡាញ់​ម្ដង​ហើយ​ម្ដងទៀត​។​ ​ ​តាមពិត​ទៅ​ ​ស្នេហា​ជា​ក្ដី​ស្រឡាញ់​ដែល​មនុស្ស​ពីរ​នាក់​មាន​ចំពោះ​គ្នា​ ​តែ​វា​មិនមែន​មានន័យថា​ ​គេ​ស្រឡាញ់​យើង​ ​ដោយសារ​យើង​បាន​ស្រឡាញ់​គេ​នោះ​ទេ​ ​ហើយ​នៅពេល​យើង​ស្រឡាញ់​គេ​ ​ក៏​មិនមែន​ដោយសារតែ​គេ​ស្រឡាញ់​យើង​នោះ​ដែរ​។​ ​បើ​យើង​ស្រឡាញ់​មនុស្សម្នាក់​ ​ដើម្បី​តែ​ចង់ឱ្យ​គេ​ស្រឡាញ់​យើង​វិញ​ ​នោះ​យើង​គ្រាន់តែ​ដាក់​ភាព​អាត្មានិយម​ចូលក្នុង​ក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​យើង​តែប៉ុណ្ណោះ​។​