ទីបំផុតម្ចាស់មកុដ Miss Universe 2019 បានទៅលើបវរកញ្ញាអាហ្វ្រិកខាងត្បូង!
(បរទេស)៖ កម្មវិធីប្រឡង ប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Miss Universe 2019» ក្រោយឆ្លងកាត់ការប្រកួតប្រជែងដល់ស្វិតស្វាញ អស់រយៈពេលច្រើនថ្ងៃ រួចមកដែលមានសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ ពេលនេះគេបានរកឃើញម្ចាស់ជយលាភីហើយ បានទៅលើបវរកញ្ញា មកពីអាហ្វ្រិកខាងត្បូង កញ្ញា Zozibini Tunzi ដោយយកឈ្នះបេក្ខនារីមកពីជុំវិញពិភពលោក ប្រមាណ៩០ប្រទេស។