អីយ៉ាស់! ផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីសម្រស់បងស្រី ធារ៉ា ទឹកមុខស្រស់ សម្បុរខ្មៅស្រអែម គឺស្អាតបែបធម្មជាតិពិតៗ
ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយ ទាក់ទងនឹងព័ត៌មានថៅកែហាងពេជ្រ ទ្រី ដាណា បានចុះទៅសម្ពោធផ្ទះថ្មីរបស់ក្មេងប្រុស ពេជ្រ ធារ៉ា ដែលទើបធ្វើរួចថ្មីៗនេះ ហើយមើលទៅពិតជាស្រស់ស្អាតយ៉ាងសមរម្យ ដែលធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរ ចំពោះទំហំទឹកចិត្តរបស់ថៅកែហាងពេជ្រ និងស្វាមីជាខ្លាំង។ ទន្ទឹមនឹងការផ្តល់ជូនផ្ទះថ្មីនេះផងដែរ អ្នកស្រី ទ្រី ដាណា ក៏បានចាប់អារម្មណ៍ជាមួយនឹងសម្រស់បងស្រី ធារ៉ា ជាខ្លាំង