ព្រះចៅអធិរាជជប៉ុន Naruhito ឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ

(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំព្រមទាំងអ្នកតំណាងមកពីប្រទេស ១៧៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។ ពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito ឬហៅជាភាសាជប៉ុនថា សូគូអ៊ីរិ សេដិន

រដ្ឋាភិបាលប្រកាស ដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ដេញថ្លៃជាថ្មី ត្រូវមានក្រុមហ៊ុន ៣ ឬ៤ សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រីដើម្បីឲ្យរដ្ឋកាន់កាប់សិន ហើយសម្តេចបញ្ជាក់ថា ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ត្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដោយត្រូវមានក្រុមហ៊ុន ៣ ឬ៤ក្រុមហ៊ុន សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់

ហួសចិត្ត! លាក់គ្រឿងញៀន ក្នុងផ្លែធុរ៉េន ប៉ូលីសឆ្ងល់ធុរ៉េនអត់មានក្លិន ទើបសំរេចសុំឆែក បែកការអស់….

ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅឯប្រលានយន្តហោះក្រោយគេបានរកឃើញថា គាត់មានបំណងចង់រត់ពន្ធគ្រឿងញៀនខុសច្បាប់លាក់នៅក្នុងផ្លែទុរេនដែលត្រូវនាំយកទៅកាន់ក្រុងហុងកុង។ ឈ្មួញគ្រឿងញៀនរូបនេះត្រូវបានគេរាយការណ៍ថា មានអាយុ ៣៤ ឆ្នាំ ហើយរូបគាត់ជាមុខសញ្ញាចាស់ដែលធ្លាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនពីមុនមកផងដែរ។ តាមមន្ត្រីប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ឈ្មួញគ្រឿងញៀនបានលាក់គ្រឿងញៀនមានទម្ងន់សរុបចំនួន ៦,១ គីឡូក្រាមនៅក្នុងផ្លែទុរេនជាច្រើនផ្លែ ដែលទុរេនសរុបរបស់នាងគឺមានចំនួន ២០ ប្រអប់ធំ និងមានបំណងចង់នាំយកទៅលក់នៅក្នុងក្រុងហុងកុង។ យ៉ាងណាក្តី ខាងមន្ត្រីប៉ូលិសបានកើតមានការសង្ស័យជាខ្លាំងព្រោះតែទុរេនទាំងនោះហាក់មិនសូវមានក្លិនឈ្ងុយទាល់តែសោះ ខណៈទុរេនធម្មតាមានក្លិនឈ្ងុយខ្លាំងណាស់ បើទោះជានៅឆ្ងាយពីវាក៏នៅតែមានក្លិនមកដល់ដែរ។ ក្រោយសង្ស័យគេបានសម្រេចឆេកមើលក្នុងផ្លែទុរេនទើបគេបានរកឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន

ប្រពៃណាស់! គំរោងជួសជុលផ្លូវក្នុងក្រុងព្រះសីហនុ ចាប់ផ្តើមហើយ ដោយចំណាយពេល៨ខែ ត្រូវឲ្យរួចរាល់នូវផ្លូវចំនួន ២៤ខ្សែ

ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្រុមការងារ​ជំនាញ បានចាប់ផ្តើម​ជួសជុល​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន ក្នុង​ខេត្ត​ព្រះសីហនុ​ជា​បណ្តើរៗ​ហើយ​។​ ​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា មាន​ផ្លូវ​ចំនួន​២៤​ខ្សែ នឹងត្រូវ​ជួសជុល​ស្ថាបនា ឲ្យ​បានល្អ​ឡើងវិញ ក្នុងនោះ​កម្លាំង​ក្រុមការងារ​ស្ថាបនា ក៏បាន​ចុះ​ធ្វើ​សកម្មភាព ក្រោម​កិច្ចសហការ​ពី​អជ្ញាធរ​ពាក់ព័ន្ធ​។​ ​របាយការណ៍ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ បង្ហាញថា ក្រុមការងារ​និង​ក្រុមហ៊ុន ដែល​ទទួល​ស្ថាបនា​ជួសជុល​ផ្លូវ​ទាំង ២៤​ខ្សែ

បង្រ្កាបគ្រឿងញៀននៅខេត្តកំពង់ធំ ចាប់ខ្លួនមនុស្ស៤នាក់ និងដកហូតថ្នាំញៀន៤០គីឡូក្រាម

(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ (ក១០) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ មួយក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀប ដារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះមានជនជាតិថៃម្នាក់

ពុទ្ធោអើយ! ព្យុះកំណាចពីរទៀតកំពុងសំដៅមកជប៉ុន ក្រោយព្យុះទីហ្វុង Hagibis មិនទាន់ទាំងបានធូរស្បើយផង

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា ខ្យល់ព្យុះហ្វុងចំនួនពីរទៀត នឹងវាយប្រហារជាថ្មីលើប្រទេសដីកោះមួយនេះ ដែលទើបតែរងគ្រោះដោយសារព្យុះទីហ្វុងដ៏កំណាច ហាហ្គីប៊ីស (Hagibis) មិនទាន់ទាំងបានធូរស្បើយផងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុងទី ២១ នៅក្នុងឆ្នាំ២០១៩ នេះមានឈ្មោះថា នីអូគួរិ (Neoguri)

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទី២

(ហ្សាការតា)៖ នាល្ងាចថ្ងៃអាទិត្យនេះ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី គឺ លោក Joko Widodo សម្រាប់អាណត្តិទីពីរ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន AP (Associated Press) នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។ ពិធីស្បថចូលកាន់តំណែងនេះ កំពុងរៀបចំឡើងនៅក្នុងវិមានរដ្ឋសភាឥណ្ឌូណេស៊ី ក្រោមវត្តមានភ្ញៀវកិត្តិយស និងឥស្សរជន​ជាច្រើនរូប

ចាប់បានចោរលួច​​មាន់​ជល់ម្នាក់ ខណៈ​​បក្សពួក​៣​នាក់​ទៀត កំពុងរត់គេចខ្លួន​

ស្រុក​កណ្តាលស្ទឹង​៖ ផ្នែក​ជំនាញ​នគរបាល​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ដោយ​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​លួច​សត្វ​មាន់​ជល់​៣​ក្បាល ទៅ​តុលាការ ខណៈ​ជនសង្ស័យ​៣​នាក់​ទៀត​រត់គេចខ្លួន​អស់ ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​។​ ​ចាប់​ជនសង្ស័យ​ម្នាក់ លួច​សត្វ​មាន់ នៅ​ថ្ងៃទី ១៨​ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២.០០​នាទី​យប់ នៅ​ចំណុច​ភូមិ​ត្រពាំង​បារគូ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​ ​ជនរងគ្រោះ

ប្រពៃណាស់! យុវជនស្ម័គ្រចិត្តប្រមាណជិត១០០០នាក់ គ្រោងនឹងចូលរួមសកម្មភាពស្ម័គ្រចិត្តសម្អាតអនាម័យបរិស្ថាននៅបរិវេណប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ «សូមប្អូនៗយុវជនស្ម័គ្រចិត្តក្នុងសកម្មភាពសម្អាតអនាម៍យបរិស្ថានទាំងអស់ខិតខំបំពេញការងារ និងសូមកុំធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន ឬប្រតិបត្តិមេត្រីភាពបរិស្ថានតែមួយរយៈពេលខ្លី នៃកម្មវិធីគម្រោង ប៉ុន្តែត្រូវប្រតិបត្តិមេត្រីភាពបរិស្ថានជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីកម្ពុជាមានបរិស្ថានស្អាត និងការពារភពផែនដីរបស់យើងជារៀងរហូត»។ នេះគឺជាការថ្លែងរំឭកដាស់តឿនរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះយុវជនស្ម័គ្រចិត្តជាង៥០០នាក់ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីក្នុងកម្មវិធីសន្និបាត និងពិព័រណ៌បរិស្ថានក្រោមប្រធានបទ «បរិស្ថានស្អាត កំណើនទេសចរណ៍» រៀបចំឡើងដោយគម្រោងក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា នៅថ្ងៃទី២០

ស្មានមិនដល់ថា លោកយាយសម្លេងពិរោះដូច្នេះសោះ! (មានវីដេអូ)

 នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sok Vichey បានបង្ហោះសារវិដេអូ របស់លោកយាយម្នាក់ ដែលគាត់បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ នៅលើឆាកតន្ត្រី ដោយមានបងប្អូនជាច្រើនបានចូលរួមទស្សនា។ ហេតុតែស្រលាញ់វិស័យចំរៀងខ្លាំងពេក លោកយាយចំណាស់ អាយុជាង៦០ប្លាយទៅ បានឡើងច្រៀង​ចំរៀងមួយបទយ៉ាងពិរោះរណ្តំនៅលើឆាកតន្រ្តីចែកជូនពុកម៉ែបងប្អូនបានស្តាប់។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “សូមសរសើរលោកយាយច្រៀងបានពិរោះណាស់ នៅក្នុងវត្តសំរោងអណ្តែតថ្ងៃបុណ្យកឋិន”។ ចំរៀងមួយបទនេះ​ លោកយាយពិតជាបកស្រាយបានពិរោះខ្លាំងណាស់ ធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំងពីទឹកដមសំលេងរបស់លោកយាយ ។ ព្រោះតែស្រលាញ់ ព្រោះតែចូលចិត្តច្រៀង